លោកម៉ាសាហ៊ីរ៉ូ សាណុ ប្រធានអង្គការ កុគឺសៃ KJO បានដឹក នាំកង់ទៅចែក អោយសិស្សក្រីក្រ កុមារកំព្រាស្ថិតនៅ សាលាបឋមសិក្សា ភូមិធំ ស្រុកសំបូរ ខេត្តក្រចេះ ក្រោមអធិបតីភាព ពីឯកឧត្តម ខៀវ កាញារិទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៌មាន

ខេត្តក្រចេះ÷ លោកម៉ាសាហ៊ីរ៉ូ សាណុ ប្រធានអង្គការ កុគឺសៃ KJO បានដឹក នាំកង់ទៅចែក អោយសិស្សក្រីក្រ កុមារកំព្រាស្ថិតនៅ សាលាបឋមសិក្សា ភូមិធំ ស្រុកសំបូរ ខេត្តក្រចេះក្នុង​​        ទី 25ខែមិនា ឆ្នាំ2015 ពេលព្រឹកវេលា ម៉ោង8និង30នាទី ក្រោមអធិបតីភាព ពីឯកឧត្តម ខៀវ កាញារិទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានផ្តល់ថវិកា ទៅកុមារម្នាក់ចំនួន5000រៀល និងលោក គ្រូអ្នកគ្រូ និងឧត្ថម្ភសម្រាប់ការដឹកជញ្ជូនផងដែរ។

​ការចូលរួម ចែកកង់នេះដែរក៏មានវត្តមាន ពីអនុប្រធានអប់រំ និង មានអង្គការកុមារអាស៊ីASPEC ដែលមាន លោកស្រី កិមគឹមទ្បាង អគ្គនាយិកា អង្គការ កុមារ អាស៊ីASPECA នៅភ្នំពេញ ក៏បាន ចូល រួម ក្នុងនោះមានសិក្សានុសិស្ស និងអាណាព្យាបាលសិស្ស ក៏បានចូលរួមស្តាប់ការណែ នាំពី លោកម៉ាសាហ៊ីរ៉ូសាណុ ប្រធានអង្គការកុគឺសៃ KJO ដែលមាន កង់ចំនួន100 គ្រឿងសម្រាប់ ចែក ទៅកុមារក្រីក្រ នៅសាលាបឋមសិក្សាភូមិធំ។និងកង់ចំនួន៣០០គ្រឿងទៀតសម្រាប់យកទៅចែក ដល់ដៃកុមារកំព្រា និងសិស្សក្រីក្រ នៅសាលាបឋម សិក្សា តាលួសស្ពានតេ ក្នុងទឹកដីខេត្តក្រចេះ ដួចគ្នា។ មានកង់និងប៊ិចសៀវភៅព្រមជាមួយខ្មៅដៃ សំភារៈផ្សេងៗទៀត។

លោក ម៉ាសាហ៊ីរ៉ូសាណុ ប្រធានអង្គការខេជីអូ KJO និងបន្តស្វែងរកកង់ ដើម្បីជួយពួកគេបន្ត ទៀតហើយនៅថ្ងៃទី២៧ -២៨ ខែមិនាឆ្នាំ២០១៥ នេះ លោកម៉ាសាហ៊ីរ៉ូសាណុបានយកកង់ចំនួន ៤០០គ្រឿងនិងសំភារៈផ្សេងៗទៀត  មកចែកសិស្សក្រីក្ររួចបន្តចែក នៅខេត្តសៀមរាប់ចំនួន 400 គ្រឿង។                                            ​                            ដោយសែម សារឿន អំណាចរាស្រ្ត

Capture