កម្ពុជា-ចិន សន្យាបន្តពង្រីក ពង្រឹង កិច្ចសហប្រតិបត្តិការ ជាប្រវត្តិសាស្រ្តរបស់ខ្លួន

ប្រធានាធិបតីចិន គាំទ្រពេញទំហឹង ការដឹកនាំរបស់ សម្តេចតេជោ និងគណបក្ស​ប្រជាជន​​កម្ពុជាភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រកម្ពុជា និងលោក ស៊ី ជីនពីង ប្រធានាធិបតី ចិនក្នុងជំនួបពិភាក្សា ក្រោម បរិយាកាសដ៏ស្និទ្ធស្នាល បានសន្យាគាំទ្រ គ្នាទៅវិញទៅមក ក្នុងកិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ច ក៏ដូចចំណង ការទូតអន្តរជាតិ ដែលជាទំនាក់ទំនង បន្សល់មកតាំង ពីបុរាណកាល។ ក្នុងជំនួបពិភាក្សាទ្វេភាគី នាវិមានរដ្ឋក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤ លោកស៊ី ជីន ពីង បានថ្លែងទៅកាន់សម្តេចតេជោ ហ៊ុន សែន ប្រទេសចិន និងកម្ពុជា គួរតែបន្តអភិវឌ្ឍ មិត្តភាពជាប្រពៃណី ដ៏ មានតម្លៃ ដើម្បីជំរុញទំនាក់ទំនង និងបង្កើត ជាសហគមន៍តែមួយ ជោគវាសនាតែមួយ។ នេះបើយោតាមការចេញ ផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៤។
យោងតាមស៊ីនហួដដែល ប្រធានាធិបតីចិន បានថ្លែងថា ប្រទេសចិន គាំទ្រសម្តេចតេជោ ហ៊ុន សែន និងគណ បក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេស ឆ្ពោះទៅរកការអភិវឌ្ឍ និងកាលានុវត្តជាតិ។ ប្រទេសចិននិងបន្តផ្តល់ ជំនួយសម្រាប់ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម របស់ប្រទេសកម្ពុជា។
លោកស៊ី ក៏បានសម្តែងនូវឆន្ទៈរបស់ចិន ជំរុញការផ្លាស់ ប្តូរគ្នារវាងបក្ស និងចែករំលែក បទពិសោធន៍ ក្នុងអភិបាល កិច្ចរដ្ឋ និងជំរុញកិច្ច សហប្រតិបត្តិការ ក្នុងវិស័យកសិកម្ម, វារីអគ្គិសនី, តំបន់សេដ្ឋកិច្ចពិសេស, ការអប់រំ, សេវាសុខា ភិបាល, ទូរគមនាគមន៍ និងវិស័យទេសចរណ៍។ លោក ស៊ី ក៏បានសន្យា ជំរុញកសាង ខ្សែក្រវាត់សេដ្ឋកិច្ចវិថីសូត្រ និង វិថីសូត្រសមុទ្រសម្រាប់ សតវត្សរ៍ទី២១។
ជាកិច្ចឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នូវជំហរថា ប្រទេសកម្ពុជា តែងតែគាំទ្រ ដល់កិច្ចខិតខំប្រឹង ប្រែងរបស់ប្រទេសចិន ក្នុងការពារ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី សន្តិសុខ។ សម្តេចតេជោ ក៏បាន សម្តែងក្តីសង្ឃឹមថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងបំពេញទស្សន កិច្ចផ្លូវរដ្ឋនៅកម្ពុជា។
សម្តេចតេជោ បន្តថា ប្រទេសកម្ពុជា នឹងគាំទ្រយ៉ាងពេញទំហឹង នូវកិច្ចសន្ទនា ស្តីពីការពង្រឹង ការតភ្ជាប់ភាពជាដៃ គូ និងកិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ចរបស់ APEC ដែលរៀបចំឡើង ដោយប្រទេសចិន។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហកម្ពុជា បានដឹកនាំគណៈប្រតិភូ មន្រ្តីជាន់ខ្ពស់រាជ រដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន ព្រមទាំងចូលរួម ក្នុងវេទិកាកិច្ចសន្ទនា ដើម្បីពង្រឹងភាពជាដៃគូ នៃការតភ្ជាប់ និងកិច្ច ប្រជុំកំពូលនាយកប្រតិបត្តិការ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក APEC នៅទីក្រុងប៉េកាំង ប្រទេស ចិន៣ថ្ងៃចាប់ពីថ្ងៃទី៧-៩ខែវិច្ឆិកា ឆ្នាំ២០១៤ តបតាមការអញ្ជើញរបស់ លោក ស៊ី ជិនពីង ប្រធានាធិបតីសាធារ ណរដ្ឋប្រជាមា និតចិន និង លោក ជាង ហ្សេងវែ ប្រធានគណៈកម្មាធិការរៀបចំកិច្ចប្រជុំ។
គណៈប្រតិភូដែលអមដំណើររួមមាន លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួង ការបរទេសកម្ពុជា លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន និង សមាជិកដទៃទៀត នៃរាជរដ្ឋាភិបាល។
សេចក្តីជូនដំណឹង របស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំនេះ ពិភាក្សាអំពីកាលានុវត្តភាព និងភាព ប្រឈមសម្រាប់កិច្ច សហប្រតិបត្តិការ ឲ្យកាន់តែជិតស្និទអំពីការតភ្ជាប់ក្នុងតំបន់ ព្រមទាំង រិះរកដំណោះស្រាយ និង មធ្យោបាយធ្វើឲ្យជឿនលឿន កិច្ចសហប្រតិបត្តិការ ពីគំនិតផ្តួចផ្តើមនៃ «ខ្សែក្រវាត់សេដ្ឋកិច្ចវិថីសូត្រ» និង «វិថីសូត្រ សមុទ្រសម្រាប់សតវត្សរ៍ទី២១» រីឯកិច្ចប្រជុំកំពូល នាយក ប្រតិបត្តិនៃកិច្ចសហប្រតិបត្តិ ការសេដ្ឋកិច្ចអាស៊ីប៉ាស៊ី ហ្វិក និងផ្លាស់ប្តូរទស្សនៈលើប្រធានបទជា គន្លឹះដូចជា សមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់ការអភិវឌ្ឍន៍ តាមបែប បង្កើតថ្មី និងការតភ្ជាប់ ក្រោមប្រធានបទ ចក្ខុវិស័យថ្មីសម្រាប់តំបន់ អាស៊ីប៉ាស៊ីហ្វិកជាអាទិ៍ ការច្នៃប្រឌិត ការតភ្ជាប់ សមាហរណកម្មនិងវិបុលភាព៕

123 1234