ចៅហ្វាយខេត្ត បើកដៃអោយ ឈ្មួញបរទេស ជីករ៉ែខ្មែរ

ខេត្តមណ្ឌលគីរី ៖ការសិក្សាស្រាវជ្រាវ មួយបានធ្វើទ្បើង ដើម្បីតាមដានសាច់នៃការ ជីករ៉ែមាសពីសំណាក់ ប្រជាជនខ្មែរ រាប់រយគ្រួសារ បានចូលទៅចាប់ដី និងទទួលបានអំណោយដីធ្លីពីសម ត្ថកិច្ចអាជ្ញាធរ ភូមិអូរក្ល ឃុំស្រុកកែវសីមា ខេត្តមណ្ឌគិរីដែលលត្រូវបានលោកប្រធាន សហគមជីករ៉ែ បានឆ្លើយប្រាប់មក អំណាចរាស្រ្តថា ប្រធាន សហគម ជីករ៉ែរបស់ខ្ញុំមានច្បាប់ទំលាប់ត្រឹម ត្រូវដោយមានលិខិអនុញ្ញាត ពីមន្ទីរ រ៉ែថាមពល ខេត្តជាអ្នកចេញអោយហើយ រយៈពេល3ខែ ទើប មន្រ្តីនោះចុះប្រមូល លុយម្តង ។

ចំណែកឯ បញ្ហាជីករ៉ែមាស រាប់រយរណ្តៅ ប្រជាជនខ្មែរ ជាអ្នក ជីករណ្តៅខុសច្បាប់ជាច្រើនកន្លែងអាចបើកអាជីវកម្មរុក គាស់ ជីកដីចុះទៅក្រោមជម្រៅ200មរហូតដល់ 1000មឯណ្ណោះ ហើយ ក្នុងពេលចុះជីកក្រុម កម្មករអាច យកនំចំណីបាយទឹកចុះទៅខាងក្រោម មួយថ្ងៃពេញ ទើប ដល់ម៉ោងទ្បើងមកវិញ។

បើទោះបីនៅខេត្តមណ្ឌលគីរី នៅតែជា ចំណុចព្រួយបារម្ភ ដដែលគ្រា ដែលចំណុចរសើបនេះ គេសង្ស័យថា មកពីមាន ការបិ ទបាំងរបស់ខេត្តនិងជំនាញទើបដំណើរការបានយ៉ាងរលូនរហូតដល់ រាប់សិបឆ្នាំមកហើយ។

បើទោះបីមាន ច្បាប់បាន អនុញ្ញាតដល់សហគម ឃុំចុងផ្លាស់អនុញ្ញាតឱ្យជីករណ្តៅពីមាត់ដីទៅក្រោមតែត្រឹម ២០ម៉ែត្រប៉ុណ្ណោះ តែផ្ទុយទៅវិញ រណ្តៅរ៉ែមាស ជាច្រើនត្រូវបានគេជីកខួង ប្រើប្រាស់គ្រឿង បំផ្ទុះបំបែកផ្ទាំងរ៉ែ មានជម្រៅជ្រៅៗ រាប់រយម៉ែត្រស្ទើររញ្ជួយព្រះធរណី ទីតាំងរណ្តៅរ៉ែ មួយចំនួន នៅក្នុងទីធ្លាវត្តក៏មាន អាចប្រឈមទៅរកការបាក់ ស្រុតទីវត្តអារាម។ ករណីនេះសង្ស័យថាមានមន្ត្រីក្នុងអង្គភាពមានសមត្ថកិច្ចមួយចំនួនក្នុងខេត្តនេះ រួមនឹងថ្នាក់ដឹក នាំកំពូលខេត្តនេះ មារពាក់ព័ន្ធរណ្តៅរ៉ែនេះទើបគ្មានសមត្ថកិច្ចចំណាត់ការ។

ពលរដ្ឋបានប្រាប់ថា បច្ចុប្បន្ន រណ្តៅរ៉ែមាសខុសច្បាប់ បាននឹង កំពុងកើតមានព្រោងព្រាតនៅចំណុចអូរខ្វាវក្នុងទឹកដីស្រុកកែវសីមា យ៉ាងអនាធិបតេយ្យ ប្រើប្រាស់គ្រឿងបំផ្ទុះបំបែកផ្ទាំងរ៉ែ និង មានការប្រើប្រាស់សារធាតុ គីមីសម្រាប់បំប្លែងយកមាស ដែលសារធាតុនេះវាអាច ធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ សុខភាពមនុស្សសត្វព្រៃឈើនៅតំបន់ខាងក្រោមបន្តបន្ទាប់ ហើយជាថ្នាំពុលអាចបង្ក ជាជំងឺមេរោគអាច ធ្វើអោយមនុស្សស្លាប់ក៏អាចថាបានប្រើសិនបើយើងបណ្តែតបណ្តាយក្រុមឈ្មួញរកស៊ីជីករ៉ែមានដួចជា÷ប្រជាជនខ្មែរ ប្រជាជនវៀតណាម និង ក្រុមហ៊ុនឈ្មួញចិនបានកំពុងតែបន្តជីករករ៉ែមាសកាន់តែ មានទំហំ ធំទៅហើយមកដល់ពេលនេះ។ពលរដ្ឋរស់នៅរាល់ថ្ងៃពួកគាត់បានសម្តែងនៅការព្រួយបារម្ភអំពីស្នូរបំផ្ទុះគ្រាប់រំសេវសម្រាប់បំបែកផ្ទាំងរ៉ែរង្គើព្រះធរណីគ្មាខ្លាចញញើតច្បាប់ដោយ សារតែប្រយោជន៍ផ្ទាល់ខ្លួន ។ដោយទ្បែកលោកមេឃុំនៅទីនោះ បានប្រាប់ តាមទូរស័ព្ទមក កាសែតអំណាចរាស្រ្តថា លោកគ្មានការពាក់ពន័ន្ធក្នុងរឿងនេះ ទេសូម្បីតែរណ្តៅក៏គ្មានដែរ ។

ហើយលោកបាននិយាយទៀតថា បញ្ហារណ្តៅរ៉ែនេះយើងមិនសូវដឹងទេ។រឺឯបុគ្គលម្នាក់ជាភ្នាក់ងារសង្ងាត់នៅទីបានបង្ហើបប្រាប់កាសែតថា លោកមេឃុំ ក៏មានរណ្តៅជីករ៉ែខ្លួនឯងដែរ។រណ្តៅដែលមានជម្រៅជ្រៅនៅតំបន់នោះមានឈ្មោះលាតគឹមលុន តួនាទីជាមេឃុំចុងផ្លាស់,លោក តែ គឹមសាន, លោក លឹមជាប្រធានសហគមន៍,លោកឌីនិងមានរណ្តៅមាសរបស់អ្នកធំកំពូលនៅខេត្តនេះភាគហ៊ុនជាមួយមន្ត្រីជាមេអង្គភាពមានសមត្ថកិច្ចផងដែរ។លោកនួនសារ៉េតជាចៅស្រុកកែវសីមាដែលទើបតែទ្បើងតំណែងជំនួសលោកចៅហ្វាយស្រុកមុនបាននិយាយតាមWhAtpp ថាលោកមិនទាន់ដឹងច្បាស់នូវទ្បើយទេ។

អ្នកសង្កេតការណ៍បាន រកឃើញថា ការជីករ៉ែនៅឃុំចុងផ្លាស់ ជាញឹកញាប់គេតែងតែឃើញវត្តមានរបស់លោកអេងប៊ុនហ៊ាងអភិបាល ខេត្តមណ្ឌលគីរី ព្រមទាំងមន្ត្រីជំនាញខាងមន្ទីររ៉ែ និងថាមពលខេត្តនេះអញ្ជើញចុះទៅទីតាំងតែពេលត្រឡប់មកវិញស្ងាត់សូន្យប្រហែ លជាត្រូវថ្នាំសណ្តាំ ពីប្រធានសហគម លោកតែ គឹមសានហើយមើលទៅ ។លោក តែ គឹមសាន ប្រធានសហគមនិង ជាម្ចាស់រណ្តៅរ៉ែបានបញ្ជាក់កាលពីពេលថ្មីៗនេះថា ចំពោះជនជាតិចិន និងជនជាតិ វៀតណាមមានពិតប្រាកដ មែនតែពួកគេមកធ្វើ ជាកម្មករជំនាញ រីឯខាងគ្រឿងបំផ្ទុះលោក មិនបានបរិយាយឡើយ ។

លោក លាត លឹមគុន មេឃុំ កំពុងធ្វើអាជីវកម្មផងដែរនោះនិងលោកអ៊ុន ឈាន លឹមប្រធានសហគមន៍រ៉ែមាសឃុំចុងផ្លាស់ មិនអាចសុំការបំភ្លឺបានទ្បើយ ។លោក សាន់ ដារិទ្ធប្រធានមន្ទីររ៉ែនិងថាមពលបានបញ្ជាក់ថាករណី នេះលោកក៏មានការសង្ស័យថា អាចថៅកែ រណ្តៅទាំងនោះធ្វើអ្វាជីវកម្មខុសទៅនឹងច្បាប់តែលោកបានបញ្ជាក់ថា គ្មាននរណាម្នាក់ហ៊ានចុះវាស់វែងនៅក្នុង រណ្តៅនោះទេ ។

មន្ត្រីជំនាញរបស់លោកធ្វើការស្រាវជ្រាវរកឃើញថា មាន ការធ្វើអាជីវកម្មខុសទៅនឹងច្បាប់អនុញ្ញាតលោកផ្ទាល់អាចធ្វើការលុបច្បាប់នេះចោល ។បើតាមអ្នកជំនាញបាននិយាយថារាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពលគួរណាស់តែមានការប្រមូលលុយពីក្រុមឈ្មួញ បរទេសដែលធ្វើអាជីវកម្ម ហៅទ្បើងបង់ពន្ធ ថវិកា ដល់ក្រសួងសេដ្ឋកិច្ចហិរញ្ញាវត្ថុជៀសវាងថវិកានេះរត់ចូលហៅប៉ៅមន្រ្តីពុករលួយ។ទាក់ទងខាងរឿងរណ្តៅរ៉ែមាសនោះសារព័ត៌ មានអំណាចរាស្រ្តមិនទាន់អាចទាក់ទងជាមួ យរដ្ឋមន្រ្តីធំៗ បានទេយើងកំពុងតែព្យាយាមបន្តទៀត016324280,095749990។