មន្ទីរសាធារណការ នឹង ដឹកជញ្ជូន រាជធានីភ្នំពេញ បានធ្វើជួសជុលផ្លូវក្នុងក្រុង

ការរិះគន់ដោយត្រង់ៗចំពោះ ការងារយឺតយ៉ាវ នៃ ការអភិវឌ្ឍន៍  ប្រព័ន្ធផ្លូវ ថ្នល់លំតូចធំ ក្នុង រាជធានីភ្នំពេញក៏ដួចជាខណ្ឌទាំង១២ ក្រោមការគ្រប់គ្រង របស់មន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ ក៏ដួចជាសាលារាជធានីភ្នំពេញ។

ការទំនាក់ទំនងយ៉ាងល្អ ជាមួយស្ថាប័នពាក់ព័ន្ធទើបអោយផ្លូវ ថ្នល់លំតូចធំរាប់សិប ខ្សែរនៅខណ្ឌនីមួយៗចាប់ ដ្តើមជួសជុល អោយមានភាពល្អ ប្រសើរនេះក៏ដោយសារ មានការប្តេជ្ញាចិត្តខ្ពស់បន្ទាប់ពីមានការប្រមានពី សតេចតេជោហ៊ុនសែន នាយករដ្ឋ មន្រ្តីនៃ ព្រះរាជាណា ចក្រកម្ពុជា។

នៅពេលថ្មីៗសារព័ត៌មាន អំណាចរាស្រ្ត៖ក៏បានសុំ ឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណៈ អភិបាលរាជធានីភ្នំ ពេញដើម្បី ធ្វើបទសម្ភាសន៍ អំពីបញ្ហាប្រព័ន្ធផ្លូវថ្នល់តូចខាតនិងប្រព័ន្ ធលូដែលតែងតែលិច នៅពេលភ្លៀងធ្លាក់ម្តងៗកន្លង ទៅដោយ ឯកឧត្តម បានបញ្ជាក់យ៉ាង ខ្លីថា ((ឯកឧត្តមបានទទួលស្គាល់ នូវបញ្ហាការពិត នៃការស្តាប្រព័ន្ធធរាសាស្រ្ត តក្រោយពី មាន ការរិះដោយត្រង់ៗពីស្រទាប់មហាជន ក្នុងទីក្រុងភ្នំពេញ តាំងពីអភិបាលចាស់ រហូត មកដល់ អភិបាល ថ្មីដោយ ធ្វើផ្លូវមិនចេះចប់សោះនោះ ដោយសារការស្ថាបនាខ្វះតម្លាភាព និង កេងចំណេ ញលើការដេញថ្លៃច្រើនពេក ដួចច្នេះធ្វើអោយការកសាងផ្លូវពុំស៊ូវ មានគុណភាព។

តែក្នុងខណ:ពេលនេះគឺអ្វីៗគ្រប់យ៉ាងវា នឹងមានភាពល្អប្រសើទ្បើងវិញ នេះក៏ ដោយសារមានឯកឧត្តមឃួង ស្រេង អភិបាលនៃគណ: អភិបាល រាជធានីភ្នំពេញបានដាក់ផែនការ​និងមាន យុទ្ធសាស្រ្តថ្មីៗចុះរៀបចំក្នុងការស្ថាបនាសារជាថ្មីនោះ។

ឯកឧត្តមបាន សារភាពចំពោះ អ្នកសារព័ត៌មានថា យើងបានទទួលស្គាល់ហើយយើងក៏បាន ប្តេជ្ញាចិត្តក្នុងការចាប់ដ្តើមស្តា និងជួសជុលអោយប្រសើទ្បើងដោយ មានការស ហការទំនាក់ ទំនងល្អជាមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែល មានសាំ ពិសិដ្ឋ ជាប្រធាន មន្ទីរស្រាប់ផងដែរ។

ជាក់ស្តែង នៅតាមបណ្តាយផ្លូវ កោសដូង ចេញពីផ្លូវអាង ទឹកសំដៅបទ ចូលរបង ផ្លូងម៉ុងឌី យ៉ាល់ជាប់ផ្សារនាគមាសដោយឆ្លងកាត់ផ្លូវម៉ៅសេងទុងស្ពោះទៅផ្សារសំណង់12កំពុងតែ អភិវឌ្ឍន៍ចាក់កៅស៊ូ ជិតរួចហើយក្នុងពេលនេះ។ករណីនេះត្រូវបានប្រ ជាជនខ្មែរ ធ្វើដំណើរ មានការត្រេកអរសាទរចំពោះការស្ថាបនាផ្លូវកុំអោយមានការរិះ គន់បន្តទៀត។ ​ដោយ សែម សារឿន អំណាចរាស្រ្ត