រដ្ឋ​ស្រុក​ដងទង់ ខេត្តកោះកុង រិះគន់​ករណី​ ល្បែងស៊ីសង​ និង ​គ្រឿងញៀន​

​មហាជនជាច្រើន ពាន់គ្រួសារ ដែលកំពុងតែ​រស់ ​ស្រុក​ដងទង់ ខេត្តកោះកុង បានបញ្ជាក់​កាល ពី​ចុងខែ​តុលា កន្លង​ថា​នៅ​មូលដ្ឋាន​ ពួកគាត់​កំពុងមាន​ភាពអសកម្ម​ ច្រើនឡើងៗព្រោះ​ល្បែង ស៊ីសង និង​គ្រឿងញៀន​វាហាក់បីដួច​កើនឡើង​ដួចទឹកបាក់ទ្រនប់អញ្ចឹងដែរ។

​បញ្ហា​ទាំងនេះ​នាំ​ឲ្យ​មាន​បទល្មើស ផ្សេងៗងាយនឹងកើតទ្បើង បន្តដួចខ្យង ​ពិសេស​ករណី​ហិង្សា​ក្នុង​គ្រួសារ​និង ​អំពើចោរកម្ម​ នៅក្នុងខេត្តកោះកុងទាំងមូល។ប្រភព​ដដែល​បាន​បញ្ជាក់ ថាអ្វីដែល​ពួកគាត់ ​ព្រួយបារម្ភ​នោះ ​គឺ​គ្រឿងញៀន ​ដែល​សូម្បីតែ ​នៅតាម​ភូមិតូចៗ​ក៏មាន​បណ្តា ញ​លក់​ចែកចាយ​គ្រឿងញៀន​ យ៉ាង​អនាធិបតេយ្យ​ គួរអោយមាន ការព្រួយបារម្ភ ចំពោះវាសនារបស់ សិក្សានុសិស្ស​ ក៏ដួច​ឪពុកម្តាយពួកគេ​ ជាប្រចាំផងដែរ។

​ទន្ទឹមនឹង​បញ្ហា​គ្រឿងញៀន​គឺ​ល្បែងស៊ីសង មានដួចជា ទី១បញ្ជល់មាន់​ក៏មាន​អ្នក​ចូល​លេង​ហើយចំពោះញៀនល្បែង​បញ្ជល់មាន់ទាំងនោះមិនមែនការប្រគួត​តាមបែប​ល​ក្ខ​ណៈ​ប្រពៃណី​

ទំនៀមទំលាប់ កាលដួច សម័យមុនៗនោះទេ គឺជា​ការ​បញ្ជល់ មាន់​ភ្នាល់​ដាក់​លុយ​ដែល​គូ​ខ្លះ​មាន​ភ្នាល់​ដាក់​ដើម​ថា​ន់​ដល់​រាប់លាន​រៀល​ក៏មាន​។

ប្រភព​ដដែល​បាន បញ្ជាក់ថា កន្លែង​សង្វៀន ​បញ្ជល់មាន់​នោះ​ហើយ គឺជា​កន្លែង​ចែកចាយ​គ្រឿងញៀន ព្រោះ​ក្រុម​យុវវ័យ​ដែល​ប្រើប្រាស់​គ្រឿងញៀន​នៅ​ស្រុក​ដងទង់ ខេត្តកោះកុង បាន​បង្ហើប​ឲ្យ​ដឹងថា ពួកខ្លួន​បាន​ទិញ​គ្រឿងញៀន​ពី​កន្លែង​សង្វៀន​បញ្ជល់មាន់​តែម្តង។​

​     ស្នងការ​រដ្ឋា​ន ​នគរបាល​ ខេត្តកោះកុង​ធ្លាប់បាន​បង្ហើប​ថា បញ្ហា​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​ខេត្តកោះកុង​គឺ​គ្មា​អ្វី​ប្រែប្រួល​ទេ បើ​ប្រៀបធៀប​រវាង​ការដឹកនាំ​របស់លោក ប៊ុន លើ​ត អតីត​អភិបាលខេត្ត​កោះកុង និង​ លោកស្រី មិថុនា ភូ​ថង ដែលជា​អភិបាលខេត្ត​កោះកុង បច្ចុប្បន្ន​។

ប្រភព​បទល្មើស​ជួញដូរ ចែកចាយ​​ និង ​ប្រើប្រាស់​គ្រឿងញៀន ល្បែងស៊ីសង និង ​ករណី​នាំ ចូល​ទំនិញគេចពន្ធ​ជាដើម​គ្មាន​ការថយចុះ​ទេ គឺ​មានតែ​ការកើនឡើង​ ព្រោះ​ក្រុម​ជនល្មើស​នៅតែ​រួចខ្លួន​ពី​សំណាញ់​ច្បាប់ ដោយសារតែ​ការអនុវត្ត​ច្បាប់​គ្មាន​ប្រសិទ្ធភាព ពិសេស​ក្នុង ករណី​ឧកញ៉ា ​និង ​មន្ត្រី​ខិលខូច​ឃុបឃិត​គ្នាំ​ ​នាំចូល​ទំនិញគេចពន្ ធ​ពី​ប្រទេស​សៀម​ដែល​វា​ជាការ​ប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ​នៅក្នុង​សង្គម​កម្ពុជា​។​បញ្ហា​គ្រឿ​ញៀន​និង​ល្បែងស៊ីសង​បាន​រាលដាលស្ទើពាសពេញក្នុង​ខេត្តកោះកុង បញ្ជាក់ថា​ ជា​រឿង​ពិបាក ក្នុងការ​លុបបំបាត់​ឬ​កាត់បន្ថយ​ណាស់ ពិសេស​ក្នុង​ស្រុក​ដងទង់តែម្តង។ តើឯកឧត្តម អភិបាលខេត្តកោះកុង

ជាមួយលោកស្នងការ ខេត្តកោះកុងត្រូវរួមគ្នា ដោះស្រាយបែបណា ដើម្បីអោយប្រជាជននិង សិក្សានុសិស្សមាន ជំនឿទុកចិត្តទ្បើងវិញនោះ បើពួកក្រុមល្មើសសុទ្ធតែ មានខ្នងបង្អែករឹងមាំ ដួចដែកថែបអញ្ចឹងនោះ។បើតាមប្រភពលាក់លាម ពីមន្រ្តីនគរបាល​ និងមន្រ្តីអាវុធហត្ថប្រហែ លជាខ្នងបង្អែករងចាំជួយការពារ​អាចមានអន្តរាគមន៍ដោះលែងទៀតហើយទន្ទឹមនឹងនេះ​ករណី ខ្លះ​ជនល្មើស​ត្រូវបាន ​តុលាការ​ ដោះលែងដោយមាន​ភាពមិនប្រក្រតីក៏មានដែរ។

 

23146209_1351372321675725_449561287_n