អាត់ ខែម​ល្បី ដោយសារ​ កូនប្រុស នាំ​ម៉ូតូ គេ​ចពន្ធ ធពី​ថៃមកលក់ ​ស្រុក​ខ្មែរ

បើតាមការសិក្សា ស្រាវជ្រាវ មួយបានបង្ហាញថា ពលរដ្ឋ​រស់ នៅ​តំបន់​ ព្រំដែន​ ក្នុងស្រុក​ស្វាយចេក  បាន​ឲ្យ​ដឹងថា មួយ​រយៈ កន្លងទៅ​ នេះ​ពួកគាត់ ​សង្កេតឃើញ ​សកម្មភាព​នាំ ចូល​ម៉ូតូ​ទំនើបៗ ​គេចពន្ធ​ពី​ទឹកដី​សៀម ចូល​ទឹកដី​ខ្មែរ ​តាម​ច្រករបៀង​ ចំការ​គស្រុក​ស្វាយ ចេកកើតឡើង​កាន់តែ​ ច្រើនជាង​មុន​ ដោយ មន្រ្តីគយហាក់ បីដួចជា ខ្វះលទ្ធភាពក្នុងការ បង្រ្កាប បទល្មើស នំាម៉ូតូ ចូលគេចពន្ធ ពីប្រសទេថៃ មកលក់នៅ ប្រទេសកម្ពុជា

បើតាម​មន្ត្រី​យោធា​ក្នុងស្រុក​ ស្វាយចេក បាន​ឲ្យ​ដឹងថា  ច្រករបៀង​ចំការ​គ គឺជា​តំបន់​ដែល​គ្រប់គ្រង​ដោយ​កង​យោធា​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥០៣ ដែលមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឃួន ជឿន ជា​មេបញ្ជាការ ហើយ​វរ​៥០៣​ស្ថិត នៅក្រោម​ ចំណុះ​យោធភូមិភាគ​៥​ដែលមាន​លោក ប៊ុន សេង ជា​មេបញ្ជាការ​។

មជ្ឈដ្ឋាន​នានា​សង្ស័យថា បើ​គ្មាន​ការឃុបឃិត​ បើកដៃ​ពី​សំណាក់ ​មន្ត្រី​យោធា​កងវរសេនា តូច​ថ្មើរជើង​លេខ​៥០៣​ទេនោះ គឺ​លោក ខែម សោភ័ណ ដែលជា​កូនប្រុស​លោក អាត់ ខែម ស្នងការ​នគរបាល ​ខេត្តបន្ទាយមានជ័យ មិន​ហ៊ាន​នាំចូល ​ម៉ូតូ​គេចពន្ធ​ទំនើបៗ​ តាម​អំពើ​ចិត្ត​ឡើយ​។​

ប្រភពពី​ មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​នគរបាល ​ខេត្តបន្ទាយមានជ័យ មួយចំនួន​បាន​ឲ្យ​ដឹងថា កូនប្រុស​ លោក អាត់ ខែម ស្នងការ​នគរបាល​ ខេត្តបន្ទាយមានជ័យ គឺ​លោក ខែម សោភ័ណ ជា​មេខ្លោង​នាំចូល​ម៉ូតូ​គេចពន្ធ​ ពី​ស្រុក​សៀម ដោយ​គ្មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ជាងនេះទៅទៀត​លោក ខែម សោភ័ណ ក៏មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការ​នាំចូល​រថយន្ត​ ចង្កូត​ស្ដាំ​គេចពន្ធ​ ស៊េរី​ទំនើបៗ​ពី​ទឹកដី​សៀមចូល​ទឹកដី​ខ្មែរ​ ​យ៉ាង​រលូន ​ដែរ​ដោយ មាន​ការឃុបឃិត ​ពី​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​។សមត្ថកិច្ច​ដែល​ឃុប ឃិត​ជាមួយ​លោកខែម សោភ័ណ កូនប្រុស​លោកអាត់ ខែមស្នងការ​នគរបាល​ខេត្តបន្ទាយ មាន ជ័យ មានដូចជា​មន្ត្រី​គយ សមត្ថកិច្ច​ តាម​ច្រករបៀង និង ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជាដើម​។​

​ ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​លោកខែម សោភ័ណជាប់​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​ម៉ូតូ​គេចពន្ធ​ទំនើបៗ និង​រថយន្ត​ចង្កូត​ស្ដាំ​ទំនើបៗ​ជាច្រើន​ឆ្នាំ​មកហើយមិន​ដែលមាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​នោះទេ​។

មន្ត្រី​យោធា​ការពារ​ព្រំដែន​ក៏ដូចជា​មន្ត្រីនគរបាល​ការពារ​ព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ មានការ​យោគយល់​ដល់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយ​មានជ័យ ទើប​បណ្ដោយ​ឲ្យ​លោក ខែម សោភ័ណ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។

​ក្រសួងមហាផ្ទៃ និង​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរពិនិត្យមើល​ភាពមិន ប្រក្រតី​ខាងលើនេះ​ផង ព្រោះ​ករណី​លោក ខែម សោភ័ណ ហ៊ាន​នាំចូល​ម៉ូតូ​គេចពន្ធ​ទំនើបៗ​និង​រថយន្ត​ចង្កូត​ស្ដាំ​ទំនើបៗ​ពី​ទឹកដី​សៀម គឺ​ដោយសារ​អាង​មាន​ឪពុក​របស់ខ្លួន​ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ និង​ មានការ​ឃុបឃិត​ ពី​សមត្ថកិច្ច​ពុករលួយ ​៕បើទោះបីជាយ៉ាងណាក៏ដោយ

នៅពេលថ្មីៗនេះសម្តេចក្រទ្បា ហោម ស ខេង ឧបនាយករដ្ឋមន្រ្ តីក្រសួងមហាផ្ទៃក៏បាន ចេញ បទបញ្ជាអោយមន្រ្តី បំរើការងារតាម ខ្សែបន្ទាត់ច្រកពុំដែន នៃច្រករបៀងទាំងអស់ត្រូវ បិទ ដើម្បី ទប់ស្កាត់ពលករ ចំណាក់ស្រុក ដែលតែងតែហូរចូល សម្រុកទៅកាប់ឈើក្រញូង នៅក្នុង ទឹកដីប្រទេសថៃ ហើយមន្រ្តី ក៏មានការទាក់ទង អំពើពុករលួយ ត្រូវតែបិទច្រកកុំអោយ មានទំនិញគេចពន្ធ នាំចូលមកស្រុកខ្មែរ មិនត្រឹមប៉ុណ្ណោះកន្លងមកយោធាថៃតែងបាញ់សម្លាប់ មិនក្រោមពី១នាក់ ទៅ២នាក់នោះទេ ហើយដែលថ្ងៃខ្លះ មានប្រជាជនខ្មែរស្លាប់ ដល់៥នាក់ ទៀតផង។