អង្គភាព ប្រឆាំង អំពើពុករលួយ មិនស៊ូវ ចាប់អារម្មណ៍ នឹងព្រៃឈើ

គិតសព្វៗការងារ ស៊ើបអង្កេត វាមិនមែនជា ការងារលំបាកទេ តែចេះសង្ងំខ្លះចាប់ខ្លះដោយ ការ ស្រេកឃ្លាន ទើបបិទភ្នែកខ្លះបើក ភ្នែកខ្លះទៅ ករណីវាស្ទើរកទៅ ទំនៀមទំលាប់ណាស់ ទៅ ហើយសម្រាប់ បណ្តាខេត្តសំបូរ មានបទល្មើសរកស៊ីឈើ ប្រណិតក្តីមិន ប្រណិតក្តីគឺភាគ ច្រើនសុទ្ធមានផលប្រយោជន៍អ្វីមួយ។

នៅខេត្តក្រចេះ យើ សព្វថ្ងៃជំនាញខាង ពូកែចាប់ឈើ ដែលឈ្មួញលាក់ ទុកអាឃើញដឹកនៅ នឹងច្រមុះដូចហែរកឋិន ចាប់មិនបានឫមួយ ជាក់ស្តែងមានឈើ លេខ១ប្រភេទសុក្រំរាប់រយ កំណាត់ដែល ក្រុមឈ្មួញ ដឹកជញ្ជូនយកមក លាក់ទុក្ ខនៅច្រកផ្លូវចូលក្រុមហ៑ុន ឥណ្ឌាដែល ស្ថិតនៅភូមិស្រែត្រែងឃុំ ក្បាលដំរីស្រុក សំបូរខេត្តក្រចេះ ត្រូវបានកម្លាំង សមត្ថកិច្ចរកឃើញ និងរឹបអូសយក​ ទៅប្រគល់ ឱ្យមេព្រៃរៃ ផ្នែករដ្ឋបាលព្រៃ ឈើក្រចេះ ដើម្បីឲ្យគាត់ ធ្វើរបាយ ការណ៍បង្អួតថ្នាក់លើនិង រងចាំមាន ឱកាសមកដល់ ដើម្បីដោះស្រាយ នីតិវិធីស្របតាម ច្បាប់

ការចុះបង្ក្រាប ឈើលាក់ទុក រាប់រយកំណាត់ ពីសំណាក់កម្លាំង សមត្ថកិច្ចចម្រុះខេត្តក្រចេះ នឹងមានការសម្របសម្រួលនឹង ដឹកនាំកម្លាំង ដោយព្រះរជ្ញារង សាលាដំបូងខេត្ត គឺលោកទុត វីណីតធ្វើឡើង នៅព្រឹកថ្ងៃទី២៧ ខែតុលាឆ្នាំ២០១៧នេះ។ ហើយការបង្ក្រាបឈើទ្រង់ទ្រាយធំ ពីសំណាក់ កម្លាំងចំរុះខេត្ត នេះ នៅគ្រាដែលនាយ ផ្នែករដ្ឋបាលព្រៃរៃឈើក្រចេះ លោកអ៊ឹង ស៊ីណាង មិនមានវិធាន​ការចាប់បង្ក្រាប ដោយ គាត់សងំសុខ ប្រហែលជាបាន ទួលផលខ្លះ ពីឈ្មួញ ហើយមើលទៅ ទើបបាន ជាគាត់ មិនកម្រើកសរសៃរ ​ត្រកៀកបែបនេះ។

ប្រភពបន្ថែមថា ឈើលេខ១រាប់រយ កំណាត់ ដែលក្រុមឈ្មួញដឹកចេញ ពីតំបន់ផ្សេងៗយក មកលាក់ទុកនៅខាងក្រោយភូមិ​ស្រែត្រែងឃុំក្បាលដំរីស្រុកសំបូរគឺត្រៀមលើកស្ទូច ដាក់ រថយន្ត យីឌុប រួចបន្តដំណើរតាមផ្លូវជាតិលេខ០៧ កាត់ក្រុងក្រចេះ រួចឆ្ពោះស្រុកស្នួលនាំចូល ទៅប្រទេស​វៀតណាម តែម្តង។

ដោយមានគេរិះគន់ថា សមត្ថកិច្ចនៅខេត្តក្រចេះ ចាប់បានតែ ឈើដែលគេលាក់ទុករីឯឈើ ប្រណិតទាំងម៉ូតូ ទាំងឡានដូច ហែរកឋិន នៅហ្នឹងច្រមុះទៅហើយអស់លោកសមត្ថកិច្ចមើល មិនឃើញនោះទេ នេះក៍ព្រោះតែឈ្មួញឈើ បានប្រើដុល្លារ បង្ក្រាប់សមត្ថកិច្ចមុនទៅហើយ ដោយឈ្មួញមិនឱ្យសមត្ថកិច្ច បង្ក្រាបពួកគេបានមុនឡើយ ជាពិសេសគឺអស់លោកផ្នែករដ្ឋ ឋបាលព្រៃឈើ ស្ងាត់មាត់ឈឹងហាក់បី ដួចជាជិនណាយ នឹងការចាប់ផងក៏មិនដឹង៕