ខណ្ឌរដ្ឋបាល ព្រៃឈើ ព្រែកព្នៅ ចុះបង្ក្រាប ឈើរថយន្តក្រុង ខណ្ឌពោធិ៍សែនជ័យ កាលពីម្សិលមុិញ

រាជធានីភ្នំពេញ ៖កាលពីម្សិលមិញ នៅថ្ងៃទី២៥ ខែតុលាឆ្នាំ២០១៧ ក្រុមសមត្ថកិច្ចផ្នែក រដ្ឋបាលព្រៃឈើ ខណ្ឌព្រែកព្នៅ បានសហការ ជាមួយអាជ្ញាធរខណ្ឌ ពោធិ៍សែនជ័យ ក្នុងការសម្របសម្រួលពី ស្ថាប័នតុលាការ បានធ្វើការបង្ក្រាប បទល្មើសព្រៃឈើដែល ឈ្មួញទុច្ចរិត លួចលាក់ទុកនៅក្នុងរថយន្តក្រុង យកមកស្តុក នៅក្នុង ឃ្លាំងមួយកន្លែង នៃមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ​ ក្នុងទីក្រុងភ្នំពេញ  ។

ក្រុមសមត្ថកិច្ ពាក់ព័ន្ធបាន សហការគ្នាជាមួយ រដ្ឋបាលព្រៃឈើ ប្រាប់ឲ្យដឹងថាប្រតិ បត្តិការណ៍ បង្ក្រាបបទល្មើសព្រៃឈើ នេះធ្វើឡើងកាលម្សិលមិញនៅវេលាម៉ោង១៥ និង៣៥នាទីរសៀលថ្ងៃទី២៤ខែតុលាឆ្នាំ២០១៧ដឹកនាំដោយ លោកអ៊ុនវណ្ណារិទ្ធនាយ រងខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ។

ដោយអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ មានការសម្របសម្រួល ពីលោក សៀងសុខព្រះរាជ អាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ បានធ្វើការបង្ក្រាបបទល្មើសព្រៃឈើជាក់ស្តែង នៅចំណុចក្នុងឃ្លាំងមួយកន្លែង តាមបណ្តោយ ផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មន្ត្រីរដ្ឋបាលព្រៃឈើភ្នំពេញ ប្រាប់បន្តឲ្យដឹងថា ក្រុមសមត្ថកិច្ចចម្រុះដកហូតឈើប្រណីត ចំនួន៣ប្រភេទរួមមាន ឈើនាងនួនឈើធ្នង់ និង គ្រញូងជាច្រើនដុំដែលឈ្មួញ ទុច្ចរិតលួច លាក់ទុកនៅក្នុងរថយន្តក្រុង ១គ្រឿងនិងរថយន្តស្តារិចចំនួន២គ្រឿង បំរ៉ុងនាំចេញ ទៅកាន់ ប្រទេសវៀតណាម ។ ប៉ុន្តែបទល្មើសនាំឈើប្រណីតខុសច្បាស់នេះ ត្រូវបានបរាជ័យដោយ សារសមត្ថកិច្ចរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ដឹងដំណឹងទាន់បើកការស៊ើបអង្កេតស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបបានជាក់ស្តែងតែម្តងតែម្តងទៅ ។

សមត្ថកិច្ចបានអះអាងថា ករណីបង្ក្រាបបទល្មើសព្រៃឈើនេះសមត្ថកិច្ចចម្រុះបានធ្វើការឃាត់ បុរសជនជាតិវៀតណាម២នាក់ដើម្បីយកទៅធ្វើការសាកសួរ ដោយឡែកទីតាំងឃ្លាំងត្រូវបាន ចាក់សោរក្លុំបេ បិទជាបណ្តោះអាសន្ន រង់ចាំចំណាត់ការតាមផ្លូវច្បាប់ ។

ចំណែកឈើប្រណីតមាន រថយន្តក្រុង១គ្រឿងនិង រថយន្តស្តារិចចំនួន២គ្រឿង ត្រូវបានបញ្ជូន ទៅកាន់ ផ្នែករដ្ឋបាលព្រៃឈើ ព្រែកព្នៅ ដែលមានទីតាំង នៅតាមបណ្តោយផ្លូវលេខ៥ ភូមិឡ កំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ដើម្បីបន្តនីតិវិធីតាមច្បាប់ព្រៃឈើ ។

ករណីនេះលោក អ៊ុន វណ្ណារិទ្ធ នាយរងខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌព្រែកព្នៅ និងបញ្ជាក់ជូន នៅព្រឹកនេះតែរហូតមកដល់ពេលនេះវាហាក់បីដួចជាមានការលាក់លាមក្នុងរឿងការដែលសមត្ថកិច្ចពាក់ព័ន្ ធចុះចាប់បទល្មើស ពួកក្រុមឈ្មួញរកស៊ីឈើ ប្រណិតតាមរថយន្តក្រុង។សារព័ត៌មាន អំណាចរាស្រ្ត ប្រចាំខណ្ឌពោធិ៍សែនជ័យ បានតាមដានអំពី ការចាប់ឈើ ប្រណិត។នេះ…..។សូម្បីតែរថយន្តក្រុងក៏ត្រូវលាក់ឈ្មោះដែរ???????