ឧកញ៉្ញា សឹង សំអុល មានអំណាច នូវរក្សា រកស៊ីឈើរលូន

តើអ្នកមានអំណាច ​មានខ្នងបង្អែកធំ ទើប អាចបន្តនៃ ការរកស៊ីឈើ ប្រណិតមែន ទេវាជាពិត ហើយ បានដោយ ចេះអារសាច់ជូនក្លា ទើបនៅស្រុកបាន ទើបអាចរកស៊ី បានហើយយើង ទាំងគ្នាគួរតែយល់ ប្រជាពលរដ្ឋ រាយ​ការណ៏មក​ថា ក្បួន​ឈើ​របស់​ឧក​ញ៉ា សិង្ហសំអុល បាន​សម្រុក​ដឹក​ចេញ ពី​ក្រុមហ៊ុន​ម៉ា​ស្ទើរ ខេ​សាន់ ដែលមាន​ទីតាំង ក្នុង​តំបន់ភ្នំ​ព្រេច ​នៃ​ស្រុក​ពេ​ជ្រា​ដាខេត្តមណ្ឌលគិរី។

ពីមួយថ្ងៃទៅមួយ ថ្ងៃក្រុមហ៊ុននេះ បានកំពុងតែដឹក ឈើប្រណិតប្រៀប ដូចព្យុះឆ្ពោះទៅកាន់ ប្រទេសវៀតណាម ដូចហ្វូងគោឡើង កក្រើកចៅហ្វាយខណៈ ជាប្រភព ចំណូល​ដល់មន្រ្តីតី ពុករលួយ ខេត្តមណ្ឌលគិរី និង ក្រចេះ។

​ពលរដ្ខខ្មែរ នៅតែបន្តការនាំគ្នា ដឹងអំពីការ រកស៊ីឈើប្រណិត ដោយដឹងថា រថយន្ត​យី​ឌុប​ធំៗ​គ្មាន​ផ្លាកលេខ ជាច្រើន​គ្រឿង បាន​ដឹកឈើ​ប្រភេទ​ប្រណិត ឆ្ពោះទៅកាន់​ ប្រទេស​វៀតណាម តាម​ច្រកទ្វារ​ អន្តរជាតិ​វ៉ា​លឺ ដែលមាន​ទីតាំង ក្នុង​ឃុំ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ តាំងតែ​ពី​ថ្ងៃ​​ទី​០៨​កញ្ញា រហូតដល់​ថ្ងៃទី​២៥កញ្ញា ឆ្នាំ ២០១៧​នេះ ។

​ជាការកត់សម្គាល់ កាលពី​ពេល ​កន្លងទៅ ជា​ផ្នែក​ដើម្បី​ ទប់ស្កាត់​ ការកាប់បំផ្លាញ​ព្រៃ​ នៅក្នុង​ប្រទេស​កម្ពុជា សម្ដេចនាយក​រដ្ឋមន្ត្រី តេ​​ជោ ហ៊ុន សែន បានចាត់ទុក​សកម្មភាព​ ជួញដូរ​ឈើ​ឆ្លងដែន​ជា​ទង្វើ​ឧក្រិដ្ឋ ហើយ​បាន​អំពាវនាវ​ ឲ្យ​អាជ្ញាធរ​ ប្រទេសជិតខាង ពិ​សេស​ប្រទេស​វៀត ណាម ឈប់​ទទួល​ទិញ​ឈើ​ ពី​កម្ពុជា។ ពត៌មានខាងលើនេះ អង្គភាពយើងរង់ បកស្រាយពន្យ ល់ បើមានប្រតិកម្ម ពីសាម៉ីពាក់ព័ន្ធ៕