លោកអន អង្គារ៉ា មេគយច្រកទ្ធារ អន្តរជាតិ អូរយ៉ាដាវ ធំក្លិនមិនល្អ

ខេត្តរតនគិរី:លោក អន អង្គារ៉ា ហ៊ានធ្វើអ្វីៗ ស្រេចតែអំពើ ចិត្តគឺដោយសារ អាងមានខ្នង បង្អែក រឹងមាំនិង ធំជាងលោកគុណញឹម ដែលជាអគ្គនាយក នៃអគ្គនាយកដ្ឋាន គយនិង រដ្ឋាករទៅទៀត។ ហេតុនេះហើយ ទើប លោក អនអង្គារ៉ា ហ៊ានបើកដៃ ឲ្យឈ្មួញនាំចូល ទំនិញគេចពន្ធ ទំនិញបង់ពន្ធ មិនគ្រប់ និងមានការបន្លំ ប្រភេទទំនិញដើម្បី ប្រមូលលុយ ដាក់ហោប៉ៅយ៉ា ស្រួលបំផុត វាហាក់បីដួចជា ជិះសេះលែងដៃអញ្ចឹងដែរ ។

មហាជនតែង លើកទ្បើងថា ចុះហេតុអ្វីបានជាលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ មិនបានខ្វល់ខ្វាយ អំពីរឿង នៃការបើក ដៃអោយឈ្មួញ ដុះស្លែដឹក អីវ៉ាន់ខុសច្បាប់ហូរចូលមក ដោយគ្មានការ ត្រួតពិនិត្យ មើលបញ្ហា ខាងលើនេះផង។ នៅអំទ្បុងពេលចុងក្រោយ នេះលោកអន អង្គារ៉ាឃុបឃិតឲ្យ ឈ្មួញនាំចូលទំនិញ គេចពន្ធនិង ទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ ហើយក៏មាន ការឃុបឃិត ឲ្យឈ្មួញនាំចេញឈើ ទៅ ស្រុក យួនកាន់តែច្រើនឡើងៗផងដែរ។

ទង្វើរបស់លោក អន អង្គារ៉ា ធ្វើឲ្យវិធានការកែ ទម្រង់ស៊ីជម្រៅ ក្នុង ស្ថាប័នគយគឺ ជារឿងឥត ន័យព្រោះមន្ត្រី គយពុករលួយ ដូចជា លោកអន អង្គារ៉ា នៅតែប្រើអំណាចនិង តួនាទីប្រព្រឹត្ត អំពើពុក រលួយដដែល ។

រឿងអាស្រូវពុក រលួយរបស់ លោក អន អង្គារ៉ា ប្រធានការិយល័យ គយច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ក្នុងការបើកដៃឲ្យ ឈ្មួញនាំ ចូលរថយន្តអត់ពន្ធ ទំនិញគេចពន្ធ និងទំនិញបង់ពន្ធ មិនគ្រប់តាមច្រកនេះ ត្រូវបានបើកក កាយជាបន្តបន្ទាប់។ ក៏ប៉ុន្តែរហូត មកដល់ពេលនេះ លោកគុណ ញឹមជាអគ្គនាយកគយ មិន ទាន់ចាត់វិធានការទប់ ស្កាត់ អំពើពុករលួយ យ៉ាងពេញ បន្ទុករបស់លោក អន អង្គារ៉ា ប្រធាន ការិយាល័យគយ ច្រកអូរយ៉ាដាវនោះទេ។

តែដោយទ្បែក ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រី ក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ ក៏មិន​ទប់ស្កាត់អំពើ ពុករលួយរបស់លោក អន អង្គារ៉ា នោះដែរបើទោះបី ការហូរចូលទំនិញ គេចពន្ធ និងទំនិញបង់ពន្ធ មិនគ្រប់តាមច្រក អូរយ៉ាដាវ ធ្វើឲ្យរដ្ឋខាតបង់​ ចំណូលពន្ធយ៉ាង ច្រើនសន្ធឹក សន្ធាប់ក៏ដោយ។

សមត្ថកិច្ចពាក់ព័ន្ធនិង មន្ត្រីឯទៀតដែល ស្ថិតនៅច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ បានឲ្យដឹងថា ក្រៅពី ឃុបឃិតបើក ដៃឲ្យឈ្មួញ នាំចូលរថយន្តអត់ពន្ធ ទំនិញគេចពន្ធ និងទំនិញបង់ពន្ធ ធមិនគ្រប់ តាមច្រកអូរយ៉ាដាវ គឺលោក អន អង្គារ៉ា មានជាប់ពាក់ព័ន្ធ ករណីឈ្មួញ ដឹកជញ្ជូន ឈើទៅ លក់នៅស្រុក យួនផងដែរ។

ប្រភពបានឲ្យ ដឹងទៀតថា លោក អ៊ី ចំរើន មេនគរបាល អន្តោ​ប្រវេសន៍ ច្រកអូរយ៉ាដាវនិង លោក អន អង្គារ៉ា ជាមេគយប្រចាំច្រក នេះឃុបឃិតគ្នា បើកដៃឲ្យឈ្មួញ ដឹកជញ្ជូនឈើចូល ស្រុកយួន ក្នុងមួយថ្ងៃៗ ពី៣០០ទៅ៤០០ម៉ែត្រគូប ដើម្បីប្រមូលលុយ ញាត់​ហោប៉ៅយ៉ាងសុខ ស្រួល។ ដូច្នេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុក រលួយមិនគួរបណ្ដែត បណ្ដោយ តទៅទៀតទេ ហើយត្រូវចាត់ វិធានការស៊ើបអង្កេត ទៅលើអំពើពុករលួ យរបស់ លោក អន អង្គារ៉ា មេគយច្រកអូរយ៉ាដាវ ជាបន្ទាន់ផង។ បើពុំនោះទេរាល់ ទំនិញគេចពន្ធ ធគឺភាគច្រើន សុទ្ធសឹងតែហួស ឌីទ្បេនិងខូចគុណភាព នាំអោយប្រជាជនខ្មែរ រាប់លាន នាក់នឹងអាចប្រឈរមុខ បញ្ហាជំងឺជាច្រើន។

តើប្រជាជនពលរដ្ឋខ្មែរ ត្រូវការទំនិញហួស ឌឺទ្បេរឺបានជាមន្រ្ តីគយប្រចាំច្រក អូរយ៉ាដាវ ខ្ចីបើកភ្នែក អោយបានធំៗ រឺមួយមន្រ្តីប្រចាំការ កន្លែង កុងត្រូលតាមច្រក នោះរវល់ពេកទើប គ្មាន ពេលត្រួតពិនិត្យ ទំនិញបែបនេះ ការលើកទ្បើង បែបនេះគឺប្រជាជនខ្មែរ ចង់ឃើញមន្រ្តី បំរើរាស្រ្តត្រូវតែដឹង អំពីតម្រូវការរាស្រ្ត ខ្លួនផង។ ដោយកុំចាំតែសម្តេច តេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃ កម្ពុជា ស្រែកទើបមន្រ្ តីតាមច្រកព្រំដែននាំគ្នា រឹងបន្តឹងដើម្បីយកបុង ល្អនោះ។