បទល្មើស ព្រៃឈើស្រុក លំផាត់ នូវតែបន្ត

សមាជិកគណបក្ស ប្រជាជនកម្ពុជា បានត្រៀមខ្លួន រួចជាស្រេ ចសម្រាប់ការ បោះឆ្នោតគឺ បោះឆ្នោតជូន គណបក្សប្រជាជន កម្ពជា ដើម្បីបន្តសន្តិភាព និងការអភិវឌ្ឍ

នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តមទេសរដ្ឋ មន្ត្រី លី ធុជនិងឯកឧត្តមថងសាវុន អនុប្រធានគណបក្សខេត្ត បានអញ្ជើញ ចុះសួរសុខទុក និងសំណេះសំណាល ជាមួយសមាជិកគណបក្ស ប្រជាជនកម្ពុជា ស្រុកលំផាត់ ។

ឯកឧត្តមមានប្រសាសន៍ ថាបោះឆ្នោតជូន គណបក្សប្រជាជន កម្ពុជា គឺ ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍ បោះឆ្នោត ឲ្យគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឲ្យខ្លួនឯង ។

ជាក់ស្តែងសមិទ្ធផល ជាច្រើនបានកើតឡើង ក្រោយសង្គ្រាម ទទួលបានមកពីការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ របស់គណបក្ស ប្រជាជនកម្ពុជា ជាពិសេសការអភិវឌ្ឍ លើធនធានមនុស្ស ។ រយៈពេល៣៨ ឆ្នាំ កម្ពុជាបានវិវឌ្ឍ ទាំងផ្នែកសេដ្ឋកិច្ច និងន យោបាយ បញ្ចប់បាននូវសង្គ្រាមបង្ហូរឈាម កម្ពុជាបានក្លាយ ជាប្រទេសមួយមានឈ្មោះ មានមុខមាត់នៅ លើឆាកអន្តរជាតិ ។
ឯកឧត្តមបន្ថែមថា គណបក្សប្រជាជនកម្ពុជា ដឹកនាំមានគោ លនយោបាយអភិវឌ្ឍន៍ជាតិច្បាស់លាស់ មិនមែនមានតែ ពាក្យសន្យា និងគោលនយោបាយ ភូតកុហកដូចបក្ស ដ៏ទៃនោះទេ ។ ដោយ ផាវី រតនគិរី

IMG-20170501-WA0011