ដំរីព្រៃចេញមក ត្រដុះបង្គោល ភ្លើងអគ្គិសនី បណ្តាលអោយ ឆក់ងាប់

ខេត្តព្រះសីហនុ : នៅព្រឹក ថ្ងៃទី២២ មីនា ឆ្នាំ២០១៧ នេះមានដំរីមួយក្បាល បានឆក់ខ្សែរ ភ្លើងស្លាប់នៅស្រុក កំពង់សីលា ក្នុង ពេលដែល ហ្វូងដំរីបាន ចុះពីព្រៃមក ត្រដុះនឹងបង្គោ លភ្លើងតាមជើង ភ្នំតំបន់គិរីរម្យ ជាប់ព្រំប្រទល់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ពឺនិងស្រុក កំពង់សីលា។

នេះបើតាម គណនេយ្យ ហ្វេសប៊ុក មួយ ឈ្មោះថា បញ្ញាពលបញ្ញឬទ្ធិដានី ទិដ្ឋានដែល លោកទទួលបានព័ត៌មានពី មន្ត្រីឧទ្យានុរក្សនៃ មន្ទីរបរិស្ថាន ខេត្តព្រះសីហនុ បានបង្ហោះ កាលពីព្រឹកមិញនេះ។

តាមប្រភពដដែល បានឱ្យដឹងទៀតថា កន្លងមកតែង មានហ្វូងដំរី  ដែលចុះពីភ្នំមកស៊ី ដំណាំ ក្នុងចម្ការ របស់បងប្អូន ប្រជាពលរដ្ឋ នៅពេលយប់ និងធ្លាប់បាន ធ្វើឱ្យបង្គោល ភ្លើងកម្លាំងខ្លាំង ” អូតង់ស្យុង ” បាក់រលំកន្លង រួចមកហើយទើប តែលើកនេះបាន ធ្វើឱ្យដំរីមួយក្បាល ត្រូវបានខ្សែភ្លើងឆក់ ស្លាប់យ៉ាងអាណោច អាធ័ម៕

បើទោះបីដំរី មួយក្បាលធំនេះ បានស្លាប់ទៅ ហើយក្តីតែសម្រាប់ ប្រជាជនខ្មែរ ក៏មិនខុសអំពីជនបរទេស តែងមានការសោក ស្តាយចំពោះជោគវាសនា នៃសត្វដំរីព្រៃខ្មែរ ដែលស្ទើរតែផុតពូជ អស់ ហើយត្រូវបាន ងាប់ជាបន្តបន្ទាប់។

news2_large news1_large anranr