សម្តេចតេ ជោហ៊ុនសែន នាយករដ្ឋមន្រ្តី នៃកម្ពុជា​ និង តម្លើងប្រាក់ខែបន្ត

រាធានីភ្នំពេញ៖ ប្រាក់បៀវត្សប្រចាំខែ សម្រាប់ គ្រូបង្រៀនមន្ដ្រី រាជការ កម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ នឹងត្រូវដំឡើងម្ដងទៀត នៅខែមេសា ឆ្នាំ២០១៧ខាងមុខនេះ ពោលគឺមុន បុណ្យចូល ឆ្នាំ ថ្មីប្រពៃណីខ្មែរខាងមុខនេះ។

ប្រាក់ខែសម្រាប់ មន្ដ្រីរាជការ កម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ត្រូវបានដំឡើងម្ដង រួចមកហើ យកាលពីខែមករា ឆ្នាំ២០១៧ដូច្នេះ ក្នុងមួយឆ្នាំៗ មន្រ្ដីរាជការ កម្លាំងប្រដាប់អាវុធ ត្រូវបាន ដំ ឡើងប្រាក់ខែពីរ ដងលោកយក់ ប៊ុនណារដ្ឋលេខាធិការ ក្រសួងមុខងារ សាធារណៈ តាមទូរស័ព្ទនៅរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ថាដើម្បីចូលរួម លើកកម្ពស់ ជីវភាពរបស់មន្ដ្រី រាជការ កងកម្លាំង ប្រដាប់អាវុធ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុក ដាក់យ៉ាងខ្លាំង ចំពោះការដំឡើង ប្រាក់បៀវត្ស ជូនពួកគាត់ ដោយមួយឆ្នាំត្រូវដំឡើង ពីរដង ដោយម្ដងនៅ ខែមករាដើមឆ្នាំ និង ម្ដងទៀត នៅ មុនបុណ្យ ចូលឆ្នាំខ្មែរ។ អ្នកនាំញ្ជាក់បានបញ្ជាក់ថា នៅដើមឆ្នាំ ២០១៧ ការដំ ឡើងប្រាក់ បៀវត្ស គឺជាការដំឡើង ប្រាក់បៀវត្សមូលដ្ឋាន ដែលមានអត្រា ១២ភាគរយជារៀង រាល់ឆ្នាំ។

ចំណែកឯការដំឡើងប្រាក់បៀវត្ស នៅមុនចូលឆ្នាំខ្មែរ គឺ ជាការ ដំឡើងប្រាក់បំណាច់មុខងាររបស់មន្ដ្រីរាជការ និងកម្លាំងប្រដា ប់អាវុធ។ ការដំឡើងប្រាក់បំណាច់មុខងារ ឆ្នាំ២០១៧នេះ មន្ត្រី រាជការ ស៉ីវិលដែលមានប្រាក់បំណាច់ មុខងារទាបបំផុតនឹង ត្រូវផ្តល់ជូន១០ម៉ឺនរៀល មួយខែ ហើយមន្ត្រីរាជការដែល មានប្រាក់បំណាច់ មុខងារខ្ពស់បំផុត នឹងត្រូវផ្តល់ជូន ៤ម៉ឺនរៀលក្នុងមួយខែ។

មន្ត្រីរាជការស៉ីវិល ផ្សេងទៀតអាចទទួល បានការដំឡើងប្រាក់ បំណាច់មុខងារចំនួន៩ម៉ឺន រៀល៨ម៉ឺនរៀល ឬ ៥ម៉ឺនរៀល ផ្អែកលើប្រភេទមុខតំណែង នីមួយៗ។ ជាមួយគ្នានេះដែលលោ កយក់ ប៊ុនណាបានបញ្ជាក់ ឲ្យដឹងផងដែរថា ក្រសួងមុខងារសារធារណៈ កំពុងរៀបចំអនុក្រឹត្រ ស្ដីពីការដំឡើងប្រាក់ បំណាច់មុខងារ សម្រាប់ ឆ្នាំ២០១៧របស់ មន្ដ្រីរាជការ កម្លាំងប្រដាប់អាវុធ ដាក់ជូនទៅសម្ដេច តេជោហ៊ុនសែន ដើម្បីពិនិត្យនិងធ្វើការសម្រេច។

ថ្លែងនៅក្នុងឱកាស អញ្ជើញជា អធិបតីភាព កាត់ខ័ណ្ឌសីមា វត្តកំពង់ត្របែកស្ថិត នៅក្នុងស្រុក កំពង់ត្របែក ខេត្តព្រៃវែងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ម្សិលមិញនេះ សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា ការដំឡើងប្រាក់ខែ សម្រាប់មន្ដ្រីរាជការ និងកម្លាំងប្រដា ប់អាវុធជាការដំឡើង លុយពិតជាក់ស្ដែង មិនដូចការដើរ សន្យាខ្យល់ របស់បុគ្គលមួយ ចំនួន នោះ ឡើយ។

សម្ដេចតេជោបានថ្លែង យ៉ាងដូច្នេះថា «នៅក្នុង ខែមេសាខាងមុខនេះ ត្រូវបានដំឡើងប្រាក់ ខែទៀត ហើយសម្រាប់ មន្ត្រីរាជការ កម្លាំងប្រដាប់ អាវុធហើយលុយ នោះជាលុយពិតមិនមែន ជាលុយក្លែងក្លាយ ហើយមិនមែន សន្យាខ្យល់ដែរ ហើយបើក តាមធនាគារ រៀងរាល់ថ្ងៃទី២៣ បើកបានហើយ»។

ក្រៅពីការដំឡើង ប្រាក់បៀវត្ស ពីរដងក្នុង១ឆ្នាំ ហើយនោះរាជរដ្ឋាភិបាល កម្ពុជាថែមទាំងផ្ដល់ នូវប្រាក់ ឧបត្ថម្ភក្នុងឱកាស បុណ្យចូលឆ្នាំខែ្មរផងដែរ ដោយសម្ដេចតេជោ បានអះអាងកាលពី ពេលថ្មីៗនេះថា នៅបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាង មុខនេះសម្ដេចនឹងឧបត្ថម្ភ ថវិការជូន មន្ដ្រី រាជការកម្លាំងប្រដា ប់អាវុធទូទាំងប្រទេស ក្នុងម្នាក់៥ម៉ឺនរៀល ដែលសរុបទាំង អស់ ត្រូវចំណាយថវិកាប្រមាណ ៧លានដុល្លាអាមេរិក។

ការលើកកម្ពស់ ជីវភាពរស់នៅ របស់មន្ដ្រីរាជការ និងកម្លាំងប្រ ដាប់អាវុធ គឺជាការយកចិត្ត ទុកដាក់សំខាន់ និងអាទិភាពមួយរបស់រាជរដ្ឋាភិបាល កម្ពុជា ដោយកំណត់ថា នៅឆ្នាំ២០១៨ មន្រ្ដីរាជការ និងកម្លាំងប្រដាប់ អាវុធទាំងអស់ នឹងទទួលបាន ប្រាក់បៀវត្សយ៉ាង តិច១លាន រៀល។ នៅមេសាឆ្នាំ២០១៧ មន្ត្រីរាជការកម្លាំង ប្រដាប់អាវុធទទួល បានប្រាក់បៀវត្សអប្ប បរមា (ទាបបំផុត) ចំនួន៖
១៖ មន្ដ្រីរាជការស៊ីវិល វិស័យរដ្ឋបាល ការទូត បច្ចេកទេស ៨៥៣,៥០០រៀល។
២៖ មន្ដ្រីរាជការក្នុងវិស័យអប់រំ ៩៥៣,៥០០ រៀល។ ៣៖ មន្ដ្រីរាជការក្នុងវិស័យសុខាភិបាល ៩៥៣,៥០០។៤៖ នគរបាលជាតិ ៩៣៧,៧៣០។៥៖ យោធិន ៨៨០,៧៣០។
៦៖ ចៅក្រម និងព្រះរាជអាជ្ញា ៣,០០០,០០០រៀល។៧៖ ក្រុមប្រឹក្សារាជធានី ខេត្ត ៩៧០,០០០រៀល។៨៖ ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ៧៥០,០០០រៀល។៩៖ ក្រុមប្រឹក្សាឃុំ សង្កាត់ ៥៧០,០០០រៀល។១០៖ ប្រធានភូមិ ២២៥,០០០ រៀល។១១៖ អនុប្រធានភូមិ ១៨០,០០០ រៀល១២៖សមាជិកភូមិ ១៦០,០០០ប្រាក់ ខែមន្ដ្រីរាជការ;ប្រាក់ខែ គ្រូបង្រៀ ននិង ប្រាក់ខែកម្លាំង ប្រដាប់អាវុធ,ទាំងអស់នឹង ត្រូវដំឡើងម្ដងទៀត នៅខែ មេសាមុន ចូលឆ្នាំថ្មីខ្មែរ!17098191_645921742262135_5517529294784188996_n 17098191_645921742262135_5517529294784188996_n