សិក្ខាកាម​ លោត​ឆត្រយោង​ ៩១១ ​ម្នាក់​បាន​ ស្លាប់​បាត់បង់​ជីវិត

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍បឋម បានឲ្យដឹងថា មុននេះបន្តិច សិក្ខាកាម ជំនាញឆត្រ យោង៩១១ ម្នាក់បាន ស្លាប់បាត់បង់ជីវិត ខណៈលោតពីលើយន្តហោះមកជួប បញ្ហាបច្ចេក ទេស ហើយហេតុការណ៍ នេះកាលពីវេលា ម៉ោង៨ និង ៥០នាទីព្រឹកថ្ងៃទី៦ខែមករា ឆ្នាំ២០១៧ ចំណុ ចភូមិក្តាន់រយ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ក្រោយពេលកើតហេតុ សពមិនត្រូវបានអនុញ្ញាត ឲ្យថតឡើយ សូម្បីតែអត្តសញ្ញាណ នៃសពក៏មិនត្រូវបាន ទម្លាយឲ្យដឹងដែរ ។ ប្រភពពីមន្ត្រីអាវុធហត្ថ បានឲ្យដឹងថា ពិតជា មានករណីនេះកើត ឡើងមែន តែខាងអង្គភាព មិនអនុញ្ញាតឲ្យថតរូប និងធ្វើរបាយ ការណ៍ជូនថ្នាក់ លើឡើយ គឺបានដឹកសព ចេញពីទីលានយ៉ាង ប្រញាប់ប្រញាល់បំផុត ៕aremy aremy