នរគបាល ខណ្ឌសែនជ័យ បានចុះបង្រ្កាប ក្មេងទំនើង ប្រើប្រាស់គ្រឿងញៀន ១០នាក់

កម្លាំងនគរបាល ខណ្ឌសែនសុខ ចុះបង្ក្រាបឃាត់ខ្លួន ក្មេងប្រើប្រាស់គ្រឿងញៀន បាន ១០នាក់ និងសម្ភារះប្រើប្រាស់មួយចំនួន១០នាក់ ចុះបង្ក្រាបទីតាំងខាងលើ កាលពីម៉ោង ១១និង ៣០ នាទី ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ ក្រុម ១០ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ក្នុងប្រតិបត្តិការ បង្ក្រាបទីតាំងខាងលើ ដឹកនាំដោយ លោក ម៉ក់ ហុង អធិកាខណ្ឌសែនសុខ លោក គួក សុខហួរ អធិការរងខណ្ឌ និង ដោយមានការ សំរបសំរួលពី ព្រះរាជអាជ្ញរង នៃអយ្យ ការអមសាលា រាជធានីភ្នំពេញ។

តាមប្រសាសន៍ លោក ម៉ក់ ហុង អធិការខណ្ឌ បានមានប្រសាសន៍ថា ដោយមានបទបញ្ជារ ពីលោកអគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ បានបញ្ជាមកលោក អោយចុះសហ ការណ៍ និងធ្វើរដ្ឋបាល នៅចំណុចខាងលើ ដែលជាតំបន់ស្មុកស្មាញ ទើបលោកដឹកនាំកំលាំង ចុះមកបង្ក្រាប អោយដូចភ្លៀងរលឹម ក្នុងនោះឃាត់ខ្លួនក្មេង ដែលតែងតែដើរចោលផ្ទះ និងប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀន បាន ១០នាក់ និងដកហូតសម្ភារះប្រើប្រាស់ គ្រឿងញៀនមួយចំនួន ។

គួរបញ្ជាក់ថា ទីតាំងដែលសមត្ថកិច្ច ចុះបង្ក្រាបខាងលើនេះ ប្រមូលផ្តុំដោយក្មេងទំនើង បងតូចបងធំ ដែលតែងតែមកជួបជុំគ្នា ដើម្បីជាជំរក សំរាប់ប្រើប្រាស់គ្រឿងញៀន ទោះបីសមត្ថកិច្ចមូលដ្ឋាន ខិតខំនិងព្យាយាមបង្ក្រាប ជាច្រើនលើក ច្រើនសា យ៉ាងណាក៍ដោយ ក៍មិនចេះអស់ដែរ ហើយយើងសង្គេតឃើញថា ក្នុងខែនេះកំលាំង គណះបញ្ជាការឯកភាព ខណ្ឌសែនសុខ បានចុះបង្ក្រាបជាប់ៗ តែម្តង ។

បច្ចុប្បន្ន ក្រុមប្រើប្រាស់គ្រឿងញៀន រួមទាំងវត្ថុតាងខាងលើ ត្រូវបាននាំខ្លួន យកទៅធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ។youthkmer youth