បាតុកម្ម​ ដោយ​ហិង្សា​ ប៉ះទង្គិច​គ្នា ​នៅ​ទួរគី​ បន្ទាប់ពី​ការ ​ផ្ទុះ​អណ្តូង​រ៉ែ ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ឡើង​ដល់​ជាង​២៧០​នាក់

ទួរគី ៖ ការ​ប៉ះទង្គិច​គ្នា បាន​ផ្ទុះឡើង​នៅ​ទូទាំង​ប្រទេស​ទួរគី នៅ​ពេល​ដែល​អ្នកស្រុក បាន​ធ្វើ​បាតុកម្ម​ដោយ​ខឹងសម្បា​ ចំពោះ​ឧបទ្ទវហេតុ​ផ្ទុះ​អណ្តូងរ៉ែ ដែល​បាន​បណ្តាល ​ឲ្យ​មនុស្ស​ស្លាប់​កើនឡើង​ ដល់​២៧៤​នាក់ នៅ​ទីក្រុង Soma នៅ​ភាគ​ខាងលិច​ ប្រទេស​កាលពី​ថ្ងៃ​អង្គារ។

មនុស្ស ​៨០០​នាក់ បាន​ដើរទៅ​កាន់​ក្រសួង​ថាមពល ​នៅ​ទីក្រុង​អង់កា​រានៅ​ពេល​ដែល​ប៉ូលិស​ បាន​បាញ់​ឧស្ម័ន​ចេញ​ ទឹកភ្នែក​និង​បាញ់​ទឹក។ បាតុកម្ម​ដោយ​ហិង្សា​បាន​ កើត​ឡើង​នៅ​ទីក្រុង Soma នេះ ​តែម្តង ដោយសារ​បងប្អូន​របស់​ជន​រងគ្រោះ​បាន​បញ្ចេញ ការ​ខឹង​សម្បារ​របស់​ពួក​ក​គេ​ដាក់​លោកនាយក​រដ្ឋមន្ត្រី រេ​ស៊ី​ប តៃ​យ៉ី​ប​អ៊ែរ​ដូ​ហ្គេ​ន។

នាយករដ្ឋមន្ត្រី អ៊ែរ ដូ​ហ្គេ​ន បាន​អញ្ជើញ​ទៅ​ទស្សនា​ទីក្រុង Soma ជា ​កន្លែង​ដែល​មាន​មហន្តរាយ​នេះ កាលពី​ថ្ងៃ​ពុធ។ នៅ​ទីនោះ​លោក​អ៊ែរ​ដូ​ហ្គេ​ន បាន​ប្រឈមមុខ​ជាមួយ​បាតុកម្ម​ ដែល​កើតឡើង​ដោយ​ ឯកឯង​របស់​អ្នក​ស្រុង ដែល​បាន​សម្ដែង​ការ​មិន​ពេញចិត្ត​និង ​ស្រែក​ដាក់​រូបលោក​នៅពេល​ដែល​លោក​ធ្វើ ​សេចក្តី​ថ្លែងការណ៍​ទាក់​ទង់​និង​ មហន្តរាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ មួយ​នោះ។

លោក​ អ៊ែរ​ដូ​ហ្គេ​ន ត្រូវ​បង្ខំចិត្ត​ទៅ​ជ្រក​ពួន​នៅ ឯ​ផ្សារ​ធំ​ក្នុងស្រុក​មួយ ដើម្បី​គេច​ចេញ​ពី​ហ្វូង​ បាតុកម្ម​ដែល​ខឹងសម្បា។ បាតុករ​បាន​គប់​ដុំ​ថ្ម និង​ចោទប្រកាន់​នាយករដ្ឋមន្ត្រី​ទួរគី ថា ជា​មេ​ឃាតក។ ប៉ូលិស​បង្ក្រាប​បាតុកម្ម​បាន​ប្រើប្រាស់​កាណុង​បាញ់​ទឹក​ ទៅលើ​បាតុករ នៅពេលដែល​ពួកគេ​បាន ដើរចូល​ទៅជិត​ទីស្នាក់កា​រ​របស់​គណបក្ស NKP កំពុង​កាន់​អំណាច។

នៅ​ ទីក្រុង​អង់កា​រា ពួក​និស្សិត​បាន​ដើរ ទៅ​ក្រសួង​ថាមពល ស្រែក​ពាក្យស្លោក​ប្រឆាំង​រដ្ឋាភិបាល​និង​ចោល​ដុំថ្ម។ បាតុកម្ម​ផ្សេងទៀត​បាន​កើត​ឡើង​នៅ​ទូទាំង​អ៊ី​ស្តង់​ប៊ុល ដែល​ប្រជាជន​បាន​ប្រមូល​ផ្តុំគ្នា នៅ​កន្លែង​រថភ្លើង​ក្រោម​ដី និង​នៅ​ខាងក្រៅ​ទីស្នាក់ការ ​របស់​ក្រុមហ៊ុន​ដែល​កាន់កាប់​អណ្តូងរ៉ែ​។ មាន​សរសេរ​អក្សរ​ក្រ​វេ​ម​ប្រវា​ម នៅ​នឹង​ជញ្ជាំង​រ៉ែ​នេះ នៅ​ពេល​ដែល​ការ​ផ្ទុះ​មួយ​បាន​កើតឡើង។ គេ​បាន​ជួយសង្គ្រោះ​កម្មករ​ជិត​៤៥០​នាក់​។ លោក​តែ​យី​ប បាន​និយាយ​ថា កម្មករ​៨០​នាក់​នៅតែ​ជាប់​នៅក្នុង​អណ្តូងរ៉ែ​នេះ។ ចំនួន​មនុស្ស​ស្លាប់​សរុប​អាច​កើតឡើង​ថែមទៀត៕

35