ព្រះមហាក្សត្រចេញ ព្រះរាជក្រឹត្យ ព្រះរាជទាន លើកលែងទោស ដើម្បីបញ្ចាប់រឿង

រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញ ព្រះរាជក្រឹត្យ ព្រះរាជទានទោសដល់ លោក កឹមសុខា ប្រធានស្តីទី គណបក្ស សង្គ្រោះជាតិ តាមការស្នើសុំរបស់ សម្តេចតេជោ ហ៊ុន សែននាយក រដ្ឋមន្រ្តីនៃកម្ពុជា,។

នេះបើយោងតាម ព្រះរាជ ក្រឹត្យរបស់ព្រះមហាក្សត្រ ដែលអង្គភាព ទើប ទទួលបានមុននេះ បន្តិចនាវេលាម៉ោង ប្រមាណ២៖៤៥នាទី រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦នៅ ក្នុងព្រះរាជ្យក្រឹត្យ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថន រោត្តមសីហមុនី បានបញ្ជាក់ថា៖ «ត្រូវ បានលើក លែងទោស ឲ្យបណ្ឌិត ឈ្មោះ កឹម សុខាភេទប្រុសអាយុ៦៣ ឆ្នាំដែលត្រូវបានតុលាការ សម្រេច ផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទប ដិសេធក្នុងការចូលខ្លួនតាម អំណាចសាលដីកា ព្រហ្មទណ្ឌ លេខ១៣០ «ក្រI.សវ» ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់សា លាឧទ្ធរណ៍»។

នៅក្នុងលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន ទូលថ្វាយព្រះ មហាក្សត្រ បានរៀបរាប់យ៉ាង ដូច្នេះថា៖«ទូលព្រះបង្គំជាខ្ញុំ តាងនាមរាជរដ្ឋាភិបាល កម្ពុជាសូមព្រះបរមរាជានុញ្ញាត ដ៏ខ្ពង់ខ្ពស់ស្នើសូមព្រះករុណា ថ្លៃវិសេសសូមទ្រង់ ព្រះមេត្តាប្រាស ព្រះរាជទាននូវព្រះរាជ ក្រឹត្យព្រះរាជទានលើកលែងទោស ឲ្យទណ្ឌិតឈ្មោះ កឹម សុខា ដែលត្រូវបានផ្តន្ទាទោស តាមអំណាច សាល ដីកាព្រហ្មទណ្ឌ ស្ថាពរលេខ ១៣០ «ក្រI.សវ» ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់សាលា ឧទ្ធរណ៍»។

ការស្នើសុំលើកលែង ទោសរបស់សម្តេចតេជោ ហ៊ុនសែន ថ្វាយព្រះមហាក្សត្រនេះ បាន ធ្វើឡើងបន្ទាប់ពីលោកកឹមសុខា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញនេះបានផ្ញើលិខិត ទៅកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយស្នើសុំសម្តេច តេជោ ដោយក្តីយោគយល់បំផុត ដើម្បីស្នើ សុំព្រះមហាក្សត្រ ប្រោសព្រះរាជទាន លើកលែង ទោសដល់រូបលោក។

សូមជំរាបថាលោក កែវមុនីចៅក្រមជំនុំជម្រះ សាលាដំបូង រាជធានីភ្នំពេញ កាលពីរសៀ លថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ប្រកាស សាលក្រមផ្តន្ទា ទោសលោក កឹម សុខា ផ្តន្ទាទោស ៥ខែនិងពិន័ យជាប្រាក់ចំនួន៨សែនរៀល ក្រោមការចោទ ប្រកាន់ពីបទ «បដិសេធក្នុងការ ចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្ម ទណ្ឌដែលតុលាការ ចាត់ទុកថាជាបទល្មើសព្រ ហ្មទណ្ឌជាក់ស្តែង។មេធាវីលោកកឹមសុខា បានបន្តទំនាស់ទៅ កាន់សាលាឧទ្ធរណ៍។

រហូតដល់នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ សភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍ បើកសវនាការ និងសម្រេចតម្កល់សាល ក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ពោលគឺផ្តន្ទាទោសលោក កឹម សុខា រយៈពេល៥ខែ និងពិន័យ៨០ម៉ឺនរៀល ក្រោមការចោទប្រកាន់ ពីបទបដិសេធក្នុងការចូលខ្លួន ដែលតុលាការចាត់ ទុកថាជាបទល្មើសព្រហ្មទណ្ឌ ជាក់ស្តែង។ តុលាការរកឃើញថា លោក កឹម សុខា បានប្រព្រឹត្តបទល្មើស ព្រហ្មទណ្ឌ ជាក់ស្តែង ព្រោះខកខានពីរលើកក្នុងនាមជាសាក្សី ចូលបំភ្លឺតុលាការ ពាក់ព័ន្ធបទល្មើសសញ្ចារ កម្មដែលមានអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ ជាជនរងគ្រោះ។

* ក្រោយពីទទួលបាន ព្រះរាជទាន ពីព្រះមហាក្សត្រ នៅពេល នេះលោក កឹមសុខាអាចមាន សេរីភាពឡើងវិញហើយ បន្ទាប់ ពីលោកបានឃុំខ្លួនឯង នៅក្នុងទីស្នាក់ការ កណ្តាលគណ បក្សសង្រោះជាតិ អស់ជាង៦ ខែកន្លងមក ហើយតាំងពី ខែឧសភាមកម៉្លេះ៕

15

152

152015319152199715241775