គ្រឿងញៀន៥៩ កញ្ចប់នឹង ជនសង្ស័យ ១១នាក់ រូវ សមត្ថកិច្ច ចាប់បាន

ភ្នំពេញ៖ គ្រឿងញៀន ៥៩កញ្ចប់ នឹងជនសង្ស័យ ១១ នាក់ត្រូវបានកម្លាំង ការរិយាល័យប្រឆាំ ងបទល្មើសគ្រឿងញៀន រាជធានីភ្នំពេញ បង្រ្កាបបាន ក្នុងទឹកដី ខណ្ឌមានជ័យ ហេតុការណ៍ នេះចុះបង្រ្កាបកាល ពីវេលាម៉ោង ១២ នឹង ៣០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៦ ស្ថិតនៅក្នុង ភូមិព្រែកគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

កិច្ចប្រតិបត្ដិការណ៍ ដឹកនាំកម្លាំង ដោយ លោកវ រសេនីយ៍ឯក អ៊ីវ ភារិទ្ធ នាយការិយាល័យ ប្រឆាំងបទល្មើស រាជធានីភ្នំពេញ និងមានការសហការ ជាមួយលោកវរសេនីយ៍ ត្រីម៉េងវិមាន ដារ៉ា អធិការរង នៃអធិការរដ្ឋាន នគរបាលខណ្ឌមានជ័យ ទទួលបន្ទុកនគរបាល យុតិ្តធម៌បាន ចុះបង្ក្រាបទីជួយដូរ ប្រើប្រាស់គ្រឿងញៀន នៅតំបន់អនាធិបតិយ្យ នៅចំណុចផ្លូវ៦០ម៉ែ ត្រ។

កិច្ចប្រតិបត្ដិការណ៍នេះ បានឃាត់ខ្លួននូវ ជនសង្ស័យចំនួន ១១ នាក់(ស្រី ២នាក់) រួមជាមួយវត្ថុ តាងមានគ្រឿងញៀន (ក្រាមសថ្លា)ចំនួន ៥៩ កញ្ចប់តូច ជញ្ជីងសំរាប់ថ្លឹង គ្រឿងញៀនមួយ និង សំភារៈសំរាប់ ប្រើប្រាស់ គ្រឿងញៀន មួយចំនួនទៀត។ បច្ចុប្បន្ នជនសង្ស័យទាំង ១១ នាក់ នឹងវត្ថុតាងត្រូវ បានបញ្ជូនទៅកាន់ ការិយាល័យ ប្រឆាំងបទល្មើស គ្រឿងញៀន រាជធានីភ្នំ ពេញ ដើម្បីសាកសួរបន្ដ នឹងកសាង សំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនិតិវិធីច្បាប់។
%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bf%e1%9e%84%e1%9e%89%e1%9f%80%e1%9e%93%e1%9f%84%e1%9f%84%e1%9e%b6
cvcv