ហុងកុង ចេញការព្រមាន ដល់ប្រជាជនខ្លួន កុំឱ្យទៅលេង វៀតណាម បន្ទាប់ផ្ទុះការតវ៉ា

ហុងកុង ៖ តាមប្រភពព័ត៌មាន South China Moring Post របស់កុងហុង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០១៤ នេះ អាជ្ញាធរក្រុងប៉េកាំង និងហុងកុង បានចេញការព្រមាន មិនឲ្យប្រជាជនចិនទាំងអស់ធ្វើ ដំណើរ ទៅប្រទេសវៀតណាម បន្ទាប់ពីក្រុមអ្នកតវ៉ា ការខួងប្រេង នៅក្នុងដែនទឹកមានជម្លោះ និងបំផ្លិច បំផ្លាញរោងចក្រចិន ជាច្រើននៅខេត្ត Binh Duong ក្នុងប្រទេសវៀតណាម ។

រដ្ឋាភិបាលក្រុងហុងកុង បានចេញការព្រមាន ដល់ប្រជាជនរបស់ខ្លួនទាំងអស់ មិនអនុញ្ញាតឲ្យធ្វើដំណើរ ទៅកាន់ប្រទេសវៀតណាម បន្ទាប់ពីក្រុមអ្នកតវ៉ា ដែលបានកម្ទេចបំផ្លាញសម្ភារៈរោងចក្រនៅក្នុងខេត្ត Binh Duong យ៉ាងហោចណាស់ ១៥ រោងចក្រ និងរោងចក្របារីមួយកន្លែងទៀត ត្រូវបានឆាបឆេះយ៉ាង សន្ធោរសន្ធៅ ។

ក្រុមការតវ៉ាដ៏ធំ ដោយកម្មករ កាលពីថ្ងៃអង្គារ ប្រឆាំងប្រទេសចិន ក្នុងការចង់ក្តាប់ប្រេង នៅក្នុងដែនទឹក ដែលមានជម្លោះនៅជុំវិញកោះ Paracel ក្នុងសមុទ្រចិនខាងត្បូង ។

លោក Serena Liu ជាប្រធាន នៃសភាពាណិជ្ជកម្មតៃវ៉ាន់ ប្រចាំប្រទេសវៀតណាមបាននិយាយថា ក្រុម អ្នកតវ៉ាទាំងនេះ ជាមនុស្សដែលមិនមានការភ័យខ្លាច ចំពោះសេចក្តីស្លាប់ឡើយ។ ពួកគេមួយចំនួនបាន ព្យាយាមហែរក្បួនចេញពីខេត្ត Binh Duong ទោះបីអាជ្ញាធរព្យាយាមដាក់របាំងបិទផ្លូវក៏ដោយ ។

បើយោងតាម Bor-show លោក Chen ជាប្រធានការិយាល័យសេដ្ឋកិច្ច និងវប្បធម៌តៃប៉ិ នៅទីក្រុងហូជី មិញបាននិយាយថា ប្រជាជនចិន តៃវ៉ាន់ជាង ២០០ នាក់បានចូលទីជ្រកនៅសណ្ឋាគារ Mira ក្នុងខេត្ត Thu Dau Mot ៕

CH-01537