ប្រជាជន១២៧ គ្រួសារ ទទួលបានដីធ្លី​ ពីសម្តេចហ៊ុន សែន

រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនា តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណា ចក្រកម្ពុជា បានចេញសេចក្តី ថ្លែងការណ៏ ជាថ្មីមួយទៀត នៅថ្ងៃទី២៥ខែសីហា ឆ្នាំ២០១៦នេះ ដោយបានសម្រេច កាត់ដីប្រមាណ៨០,៥៣ហិកតា នៃ ដីសរុបចំនួន ១៥២ហិកតា នៅទីតាំង ព្រលានយន្តហោះ ក្នុងភូមិហ្មសែត សង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ជូនពល រដ្ឋ១២៧គ្រួសារ ។

ព័ត៌មាននៅក្នុងហ្វេសប៊ុក សម្តេចនាយករដ្ឋមន្រ្តី បានឲ្យដឹងថា នៅរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០១៦នេះក្នុង ពេលចាប់ផ្ដើម នៃកិច្ចប្រជុំ សំណេះសំណាល ជាមួយមន្រ្តីក្រុមប្រឹក្សា ឃុំ សង្កា ត់ក្រុងស្រុកខេត្ត និង កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តព្រះវិហារ សម្ដេចតេជោហ៊ុនសែន នាយ ករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានសម្រច តាមការស្នើសុំ របស់ ប្រជាពលរដ្ឋនិង អាជ្ញា ធរខេត្តព្រះវិហារ ដើម្បីកាត់ដីចំនួន ៨០,៥៣ហិកតា ដែលជាដីទីតាំងព្រលាន យន្តហោះ ស្ថិត ក្នុង ភូមិហ្មសែត សង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ផ្តល់ជូនប្រជាពលរដ្ឋ ចំនួន១២៧ គ្រួសារ ដែលកំពុងរស់នៅទីនេះ តាំងពីយូរណាស់ មកហើយ ។

ចំពោះដីដែលនៅសល់ចំនួន ៧១,១៧ហិកតា គឺប្រគល់ ជូនអាជ្ញាធរ ខេត្តដើម្បីធ្វើការអភិវឌ្ឍ ឬអាចបង្កើតជា សាកលវិទ្យាល័យ ដ៏ធំមួយបម្រើ នូវការអប់រំនៅលើដីនេះតែម្តង ៕

សម្តេចកាត់ដីព្រលាន
ដីព្រះវិហារe