លោក តោ​ ថារី នាយកសង្កាត់ រដ្ឋបាលជលផល តស៊ូដើម្បី ត្រីកើនទ្បើង

លោក តោ ថារី នាយសង្កាត់រដ្ឋ បាលជលផល ក្បាលតោល ចុះបង្ក្រាប បទល្មើសតាមពាក្យ បណ្តឹងពីប្រជាពលរដ្ឋថា មានគេលួចចូលដាក់ (បរ៉ាវ) ក្នុង តំបន់ព្រែកយួន ភូមិក្បាលតោល ឃុំជីវាំង ស្រុកឯកភ្នុំ ខេត្តបាត់ដំបង ករណីបង្ក្រាប តាមពាក្យបណ្តឹង នេះលោកបានរៀប ចំកម្លាំងចុះ កាប់បំផ្លាញ ជាច្រើនរយម៉ែត្រ។

ក្នុងនោះលោកតោ ថារី នាយសង្កាត់រដ្ឋបាលជលផល បានឲ្យដឹងថា ដោយមានការសហការ យ៉ាង សុីជុំរៅពីសំណាក់ពលរដ្ថ និងអជ្ញាធ លោកនិងបន្តទៀតថា ប្រជាពលរដ្ឋ ស្ថិតនៅក្នុង កោះជីវាំងមានការយល់ដឹងច្រើន ពីផលប៉ះពាល់ ដល់មច្ឆាជាតិ ដែលប្រមុខរាជ រដ្ឋាភិបា លបានហាម ឃាត់នៅរដូវបិទ នេសាទត្រីពងកូន.ក្នុងនោះករណី បង្ក្រាបលោក មានការយឺត បន្តិចដែរ ដោយសារស្ថានភាពទឹកបឹង ទន្លេសាបនៅកំរិតទៀប ដូច្នេះលោកមិន អាចចូលដល់ ក្នុងតំបន់ដែលជនល្មើស បទនេសាទត្រីខុសច្បាប់នោះទេ។

លោក មានវិធានការ និង ការសហការជា មួយប្រជាពលរដ្ឋ ចុះទប់ស្កាត់នៅបទល្នើសនេសាទ ដែលប្រជានេសាទ មួយចំនួនតូចមិនទាន់យល់ នៅទោសទាន់ពីច្បាប់ ក្នុងករណីប្រើឧបករណ៍ ខុសច្បាប់ក្នុងដែន អភិរក្សត្រីពងកូន លោកនិងពង្រឹង និងសព្វផ្សាយបន្ថែម ទៀតដើម្បីថែ រក្សាការ ពារដែនអភិរក្សឲ្យដួចភ្លៀងរលឹម។

លោក សៀង មរតសីហាបានបញ្ជាក់ ថាសព្វថ្ងៃនេះត្រីនៅ កម្ពុជាកំពុងតែ ឈានទៅដល់ការ ផុតពូជពីព្រោះ ពួកជនជាតិវៀតណាម និងជនជាតិខ្មែរខ្លួនឯង ដែលចេះតែមានបែកគំនិតថ្មីមួយទៀតគឺ ងាកមកចិញ្ចឹមសត្វក្រពើ ហើយក្រពើត្រូវការចំណីត្រី គ្រប់ប្រភេទ ម្លោះហើយសូម្បីតែ ត្រីចង្វាត្រីល្អិតក៏ត្រូវពួកវៀត ណាមចាប់យក ទៅអោយ ក្រពើស៊ីដែរ។ ប្រជាជនខ្មែរពូជខ្មែរ សូមអំពាវនាវអោយសម្តេច

នាយករដ្ឋមន្រ្តី ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា មេត្តាចាត់វិធានការណ៏បែបថ្មី ដើម្បីដា សតឿនដល់មន្រ្តី ណាដែលមានស្នាដៃក្នុង ការបង្រ្កាបបទល្មើស ទ្រុងទ្រាយធំយកមកផ្តន្ទាទោសចំពោះសកម្មភាព បទល្មើសជាក់ស្តែង ក្នុងគោលបំណងនាំគ្នា អភិរក្សធនធាន ធម្មជាតិនិង បទល្មើសនេសាទ បន្ថែមទៀត។

នេសាទខុសច្បាប់PNG បទល្មើសនេសាទ ក្នុងរដូងហាមឃាត់