រកឃើញស្ករត្នោត ក្លែងក្លាយ​ នៅស្រុកបាទី គួរអោយ ភ័យក្លាចបំផុត

រកឃើញផលិត ស្ករត្នោតខ្លែងក្លាយ នៅភូមិពូនខ្សាច់ ឃុំ ត្រពាំងសាប ស្រុកបាទីខេត្តតាកែវ (សូមសមត្ថកិច្ច ជំនាញមេត្តា ចុះជួយណែនាំ ដល់ពួកគាត់ផង ការភ័យព្រួយ ពោរពេញទៅ  ដោយការការបារម្ ភហួសចិត្ត អំពីសំណាក់ ប្រជាជនខ្មែរ ដែលបានពឹងផ្អែកទៅការទទួល ទានប្រភេទស្ករត្នោត ដោយ ប៉ុន្មានថ្ងៃនេះ ក្រុមអ្នកសារព័ត៌មានប្រចាំ ខេត្តតាកែវបាន ចុះទៅយកព័ត៌មាន អំពីការផលិតស្ករត្នោតក្លែងក្លាយ ហើយបានកំពុង ដាក់លក់តាមទី ផ្សារនៅ ក្នុងប្រទេសកម្ពុជា ដោយ មិនបានគិត អំពីសារធាតុគីមី ។

ប្រជាជនខ្មែរ ដែលកំពុងរស់ នៅក្នុងស្រុកបាទី បានប្រកបមុខរបរ ផលិតស្ករត្នោតក្លែងក្លាយ ដោយមិនញញើត រដ្ឋអំណាចតំបន់នោះសោះ រឺមួយអាជ្ញាធរ នៅតំបន់នោះមិនបានដឹងរឺ ធ្វើមិនដឹង ទុកអោយឈ្មួញខាងក្រៅ មកពង្វក់ប្រាប់ដល់ប្រជាជនខ្មែរ អោយចេះរបៀប ផលិតស្ករ។

អ្នកផលិតស្ករ ត្នោតក្លែងក្លាយ ម្នាក់មិនបានប្រាប់ ឈ្មោះតែគាត់ បានប្រាប់ថាយើងផលិតស្ករ នេះជា យូរ មកហើយដោយមុនដំបូងគេយក ស្ករប្រហែល៥គីទ្បូ រឺ១០គីទ្បូ លាយជាមួយទឹក ត្រពាំងរឺទឹកអណ្តូង និងទឹកភ្លៀង ចាក់ដាក់ក្នុងឆ្នាំងខ្ទះធំ រួចដុតភ្លើងអោយ ក្តៅពុះហើយគួរវា អោយចូលល្បាយ ទឹកស្ករត្នោតរាវ ចំនួន៣គីទ្បូក្រាមហើយដាក់ ម៉្សៅអ័កម៉ុលសម្រាប់ដាក់ត្រី ប្រហុក និង ដាក់លើសាកសពកុំអោយឆាប់ ស្អុយធំក្លិន។ មិនត្រឹមប៉ុណ្ណោះ ទេវាអាចរក្សាបាន យូរមិនងាយស្អុយ ហើយស្ករត្នោត ក៏មានពណ៌ សគ្រាន់បើផងដែរ។ សូមប្អូនត្រូវចេះប្រុង ប្រយ័ត្នពីព្រោះបច្ចុប្បន្ន ប្រជាជនកំពុងតែមាន ជំងឺជាច្រើនប្រភេទណាស់។
សករត្នោត ស្ករត្នោតក្លែងក្លាយ