ទំនាស់ដីធ្លី ខេត្តកំពង់ស្ពឺ(ខ្មែរ) សុំអោយសម្តេច ហ៊ុន សែន ជួយអន្តរាគមន៍ផង

បញ្ហាដីធ្លីដ៏ ព្រឺព្រួចស្ទើរ តែត្រូវបាន គេបំភ្លេចចោល ទៅហើយតែពេលនេះ ប្រជាជនខ្មែរមាន ជម្លោះដីធ្លីនៅស្រុកថ្ពង,ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានចំនួន200នាក់ជាងត្រូវ បានកក្រើកតវ៉ា សារជាថ្មីម្តងទៀត នៅថ្ងៃសុក្រទី12 ខែសីហាឆ្នាំ2016 ដោយបាននាំគ្នា ប្រមូលផ្តុំនៅក្រសួង រៀបចំ ដែនដីនគររូបនីយកម្ម និង សំណង់ដើម្បីឲ្យ ក្រសួងជួយដោះស្រាយលើ ជម្លោះដីធ្លី។

ពលរដ្ខខ្មែរនៅស្រុកឱរ៉ាល់ លោកផង់សុគិតនិយាយថា ពលរដ្ឋទាំងពីរស្រុកដែល បានកើត ជម្លោះដីធ្លីជា មួយក្រុមហ៊ុនភ្នំពេញ ស៊ូហ្គើរបស់ឧកញ៉ាលីយ៉ុងផាត់ តាំងឆ្នាំ២០១០មកម្លោះ ដោយមិនទាន់ឈានដល់ការដោះ ស្រាយបញ្ចប់នូវឡើយទេ ។ ពលរដ្ឋចង់បានដីពីក្រុមហ៊ុន មកវិញដោយមិនចង់ បានសំណងជាប្រាក់នោះទេ ដោយថាពួកគាត់ជាកសិករ ត្រូវការដីធ្វើការស្រែចំការ និងដាំដំណាំ ដើម្បីចិញ្ចឹមជីវិត បន្តទៀតទើបនាំគ្នាទ្បើងមក តវ៉ាម្តងទៀតសារជាថ្មីហើយ បានដាក់ស្នើ អោយក្រសួង ចុះពិនិត្យជាក់ ស្តែងចំពោះការវិវាទដោយផ្ទាល់។

ដោយថាដើម្បីដឹង ចំនួនពលរដ្ឋដែលរងផល ប៉ះពាលពិតប្រាកដ។“ ពួកគាត់ (ពលរដ្ឋ) មក នេះរឿងដីរបស់គាត់ពិតប្រាកដ ឬមិនពិត ប្រាកដអាហ្នឹងមិនទាន់ និយាយបាន ទេគ្រាន់តែថា មកថ្ងៃនេះសំណូម ពរឲ្យក្រសួង ចុះទៅពិនិត្យបស់គាត់ផ្ទាល់ ចំពោះបញ្ហានេះ ផង។

ក្រុមខ្ញុំអត់ត្រូវការ សំណងទេ ខាងក្រុមខ្ ញុំនេះខ្វះដីសំណូមពរចង់ បានយកមកធ្វើស្រែធ្វើ ចំការវិញអញ្ចឹង សុំឲ្យក្រសួងជួយ” អ្ន្តកតំណាង លោកចាន់សុឃឿន អះអាងថាការដាក់ញត្តិ នៅក្រសួងថ្ងៃនេះមាន ចំនួន៥៦១គ្រួសារលោក ថាពលរដ្ឋទាំងនោះ បានប៉ះពាល់ដី ស្រែចំការ និងដីលំឋាន ជាសរុប ប្រហែល ២០០០ហិកតា។

លោកបន្តថា ក្រុមពលរដ្ឋសុំ ឲ្យក្រុមហ៊ុនផ្តល់ ដីមកឲ្យពលរដ្ឋវិញ និង ផ្តល់សំណង ខូចខាត ដែលមិនបានបង្កបង្កើន ផលរយៈពេល៦ឆ្នាំ មកនេះ សូមបញ្ជាក់ថា៖ “សម្រាប់ខ្ញុំចង់ឲ្យ ក្រុមហ៊ុនដោះស្រាយដីធ្លី ឲ្យពួកគាត់(ពលរដ្ឋ)វិញហើយឲ្យ ដីហ្នឹងប្រកបមុខរបរ បានដូចដើមមិនមាន ផ្លាស់ប្តូរ ទីកន្លែងហើយទី២ សុំឲ្យក្រុម ហ៊ុនចេញ មុខដោះស្រាយ ការខូចខាតបាត់ បង់រយៈ ពេល៦ឆ្នាំ ដែលពួកយើង អត់បានបង្ក បង្កើន ផល”។

មន្រ្តីក្រុមការងារទទួល ញត្តិរបស់ក្រសួង រៀបចំដែនដី នគររូបនីយកម្ម និង សំណងលោក ឡាយផល្លឹមបាន ទទួលញត្តិពីក្រុមពលរដ្ឋ ដោយសន្យាដាក់ជូន មន្រ្តីជំនាញដើម្បី ពិនិត្យ និងដោះស្រាយ។តែ “ឥលូវយើងទទួលសិន ដើម្បីរុញទៅជំនាញ ដើម្បីពិនិត្យសុំណុំរឿង ហ្នឹងសិន ពិនិត្យមើលហើយ មាននីតិវិធីដូចម្តេច ចាំរាយការណ៍ ទៅប្រជាពល រដ្ឋតាម ក្រោយ”។

វីអូឌីមិនទាន់ អាចសុំការ ឆ្លើយបំភ្ លឺតំណាង ក្រុមក្រុមហ៊ុន ភ្នំពេញស៊ូហ្គើរបស់ លោកលី យ៉ុងផាត់បាន នៅឡើយទេ តែទោះយ៉ាងណា កាលពីថ្ងៃព្រហស្សតិ៍ម្សិលមិញ មានពលរដ្ឋ មួយក្រុមមកពីខេត្តកំពង់ស្ពឺ ដែលអះអាងថា ពួកគេជាពលរដ្ឋមានជម្លោះដីធ្លី ជាមួយក្រុមហ៊ុនភ្នំពេញស៊ូហ្គើ របស់លោកលីយ៉ុងផាត់ ដែរបាននាំគ្នាមក សុំដកញត្តិពីអង្គការ សមធម៌និងសហ ភាពអឺរុបវិញ ដោយថាពួកគេថា ទទួលបានសំណង ក្រុមហ៊ុនរួចរាល់ហើយ។

ការដែលពលរដ្ឋ ដែលដាក់ញត្តិ នៅក្រសួងរៀប ចំដែនដីនគររូបនីយកម្ មនិងសំណងថ្ងៃ នេះវិញ ឲ្យដឹងថាពួកគេមិនអាចទទួល សំណងជាប្រាក់បានទេ ដោយថាសំណង នោះតិច តួចពេកម្យ៉ា ងទៀតពួកគាត់ ជាកសិករត្រូវដី ធ្វើស្រែចំការជាជាង យកប្រាក់មកចាយ។

សង្គមស៊ីវិលអះអាងថា ក្រុមហ៊ុនភ្នំពេញស៊ូហ្គើ ទទួលបានដីសម្បទាន សេដ្ឋកិច្ចពី រដ្ឋាភិបាល ប្រមាណ៣០០០ហិកតា នៅក្នុងស្រុកថ្ពង និង ស្រុកឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ ហើយប៉ះពាល់ពលរដ្ឋប្រជាពលរដ្ឋ រាប់រយ គ្រួសារនៅទីនោះ៕

ប្រជាជនរងគ្រោះ.PនNGរូបរួមគ្នាPNG