សម្បុរសជនបាន ផ្តល់អំណោយ ដល់សិស្សក្រីក្រ (អនុវិទ្យាល័យទឹកល្អក់)

     អនុវិទ្យាល័យទឹកល្អក់ សម្បុរសជនបានផ្តល់ អំណោយដល់សិស្សក្រីក្រ ចំនួន១៧នាក់ នៅ ស្អែកថ្ងៃទី៣១  ខែឧសភា ឆ្នាំ២០១៦ ក្រោមអធិបតីពីលោកនាយក សាលាអនុវិទ្យាល័យនិង លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស និង មាតាបិតា ប្រជាពលរដ្ឋ ដោយកម្មវិធីធ្វើនៅ ក្នុងសាលារៀនផ្ទាល់ ។

       ដោយមានការខ្វះខាត របស់សាលាទើប លោកនាយក អនុវិទ្យាល័យទឹកល្អក់ បានសំណូមពរ ដល់លោកគ្រូអ្នកគ្រូព្រមទាំង សម្បុរសជននានា ដើម្បីបានសំភារ:និង ថវិកាមួយចំនួនណានោះ ដើម្បីផ្តល់ អំណោយដល់ សិស្សក្រីក្រ ក្នុងគោលបំណង ចូលរួមលើកកម្ពស់ ការយល់ដឹង រប ស់និង បានជួយដល់ ជីវភាពរបស់ពួកគេ ដួចច្នេះហើយទើប លោកនាយក ដាច់ចិត្តអំពាវនាវ ដល់ជនរួមជាតិ មេត្តាអាចជួយជាសំភារ: និងថិកាមួយចំនួនទៀត សម្រាប់តម្រូវការសិស្សក្រីក្រ

    លោកស្រីនាយិកា ក្រុមហ៊ុននំស្រួយលីលី បានមើលឃើញអំពី តម្រូវរបស់សិស្សក្រីក្រ ទើប លោកស្រីនាយិកាបានផ្តល់នំ (Snack for Student )ចំនួន៣ស្បោង  និងលោកសួស ស៊ីនួន អ្នក ម៉ៅការសំណង់ផ្ទះល្វែង ក៏បានជួយសៀវភៅ ២០០ទំព័រចំនួន ១០០សៀវភៅនិងចំនួនប៉ិច១០ ០ដើមនិងលោកថោវសុផុនថៅកែ សំណង់ធំៗបានជួយ ថវិកាចំនួន៣០ម៉ឺនរៀល សម្រាប់ជួយទៅកុមារ ព្រមទាំង ប្រព័ន្ធផ្សព្វផ្សាយ ក្នុង ស្រុកមួយចំនួនទៀត។  មិនត្រឹមប៉ុណ្ណោះ ទេក៏មាន អ្នកសម្បុរសជននានា ក៏បានជួយសំភារ :ផ្សេងៗទៀត សម្រាប់ការសិក្សារបស់សិស្ស ក្រីក្រស្របពេលជិតដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ ដែលជាទិវាសិទ្ធិកុមារ អន្តរជាតិផងដែរ។
meka IMG-20160528-WA0023 IMG-20160528-WA0024 ជោគជ័យ