ខ្លួនពិការ មែនពិត តែចិត្ត គំនិតមិនពិការ យើងសង្ឃឹមជានិច្ច

ថ្វីត្បិតតែខ្លួន ពិការមែន ពិតតែចិត្ត គំនិតមិនពិការ នោះទេ ថែមទាំង សង្គមទទួល ស្គាល់លើក កម្ពស់ជាក់ ស្តែងនៅថ្ងៃទី10 ខែមករាឆ្នាំ2016 លោកឧញ៉ាជារតនា និង លោកជុំទាវលី ហៀក រតនាបានអញ្ចើញ ជនពិការកំបុតដៃទាំង សងខាង នៅភ្នំពេញរឺ តាមបណ្តាខេត្តបានមកជួប ជុំគ្នាសំណេះសំណាល សួរសុខទុក្ខផ្តល់ អំណោយ និង អាហារថ្ងែត្រង់។

បើតាម លោកឧកញ៉ាជា រតនា និង លោកជុំទាវ លី ហៀករតនាជា អ្នកតំណាង អោយសម្បុរ សធម៌បាន មើលឃើញ អំពីការទុក្ខលំបាក របស់ជនពិការដែល កំពុងតែរស់នៅ តាមបណ្តា ភូមិឃុំស្រុកខេត្តរឺក្រុង នានានៃប្រទេសកម្ពុជា និង បានធ្វើបុណ្យ ដាក់ទានផ្តល់អំណោយ ដល់ ជនពិការលើក កម្ពស់ជីវភាព គ្រួសារ។

លោកឧកញ៉ា ជា រតនា ក៏បានថ្លែងអំណរ គុណដល់ ឯកឧត្តម លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញាព្រមទាំង សម្បុរសជន ជនជាតិនានា ដែលបានឧត្តម្ភ ជាសំភារ: និងថវិកាសម្រាប់ទ្រទ្រង់ ដល់ជនពិការ កំបុតដៃទាំងសងខាង ហើយកន្លង មកខាង ប្រព័ន្ ធផ្សព្វផ្សាយ បាន បង្ហាញតួលេខ ជនពិការស្មើ383នាក់។ចំពោះជនពិការ ដែលបាន អញ្ចើ ញមកថ្ងៃនេះ មានតែត្រឹមចំនួន110នាក់ដោយក្នុង ម្នាក់ៗ ទទួលបានថវិកា1 លានរៀលអាវយឺត1 និងអា ហារថ្ងៃត្រង់។

ចំណែក អ្នកដែល បានជូន ដំណើរជនពិការ មកពីខេត្តឆ្ងាយៗ ទទួលប្រាក់ ចំនួន20ម៉ឺនរៀល និងអ្នកជូនដំណើរ នៅជិតភ្នំពេញត្រូវទទួលបាន ប្រាក់ ចំនួន10ម៉ឺនរៀល។ជនពិការម្នាក់ បានប្រាប់ អ្នកសារព័ត៌មានថា រូបគាត់មានសំណាងដោយ មិននឹកស្មានមាន ការគិតគូដល់ ជនពិការបែបនេះសោះ។

លោកពូមានទីលំនៅ ខេត្តកំពង់ស្ពឺ សព្វថ្ងៃមានកូន7នាក់មាន ជីវភាពខ្វះខាត កុំបានរដ្ឋផ្តល់ដី អោយប្រកបមុខរបរ ដាំដំណាំដើម្បីចិញ្ចឹម កូនចៅអោយពួកគេ បានរៀនសូត្រ ចេះដឹងបាន ធ្វើការក្នុងសង្គម។ ឥទ្បូវនេះខ្ញំទទួ លបានប្រាក់1លានរៀល និងអាវយ៉ឺត ព្រមទាំងអាហារថ្ងៃ ត្រង់ ។ ហើយលោកឧកញ៉ា យល់ព្រមឧត្ថម្ភ ប្រាក់ប្រចាំខែទៀតផងអ្វីៗ គ្រប់យ៉ាងកើតទ្បើង ពីកម្លាំងមនុស្សធម៌ ទើបអាចទទួលបាន ផ្លែផ្កាសម្រាប់ ជួយដល់សង្គម មនុស្សដែលមានបញ្ហា ដួចជនពិការអញ្ចឹង ដែរ។ លោកឧកញ៉ាជារតនា និង លោកជុំទាវលីហៀករតនា និងសម្បុរសធម៌ ក៏បានឧបត្ថម្ភ ថវិកាដល់ អ្នកសារព័ត៌មានផងដែរ។ ដោយ សែម សារឿន អំណាចរាស្រ្ត10295769_464640417056936_3579183641272010421_n CHAROTHTANA02 CHA003 CHA004