ប្រធានាធិបតី​អីុរ៉​ង់​ គ្រោង​ជំរុញ ​កម្មវិធី​មី​ស៊ី​ល ​ឆ្លើយ​តប​ ទណ្ឌកម្ម​អា​មេ​រិ​ក

យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការអីុរ៉ង់ IRNA ថា ប្រធានាធិបតីអីុរ៉ង់ លោកហាសាន់ រ៉ូហានី កាលពីថ្ងៃទី៣១ ធ្នូ បានផ្តល់ការណែនាំនា នាសម្រាប់កម្មវិធីមីស៊ីល របស់ប្រទេស ដែលត្រូវគិតគូរ និងធ្វើឱ្យ សម្រេចឆាប់ៗ រួចសមត្ថភាពមីស៊ីល របស់អីុរ៉ង់ ត្រូវពង្រឹងជាការឆ្លើយតប ចំពោះទណ្ឌកម្មដែលលើកឡើង ដោយសហរដ្ឋអាមេរិក ។
ការអះអាងទាំងនេះរបស់ លោកប្រធានាធិបតីរ៉ូហានី ធ្វើឡើងបន្ទាប់ពីការប្រកាសនា ពេលថ្មីៗនេះរបស់ ក្រសួងរតនាគារ អាមេរិកដែលថា ក្រុងវ៉ាស៊ីនតោនសិក្សា ពីទណ្ឌកម្មទាំងឡាយប្រឆាំងអីុរ៉ង់ ដោយសារប្រទេស នេះបន្តពង្រឹង កម្មវិធីមីស៊ីលបាលីស្ទិក ។
ក្នុងសារលិខិតមួយច្បាប់ផ្ញើ ដល់រដ្ឋមន្ត្រីការពារប្រទេស របស់លោក ប្រធានាធិបតីអីុរ៉ង់យល់ថា ចាំបាច់ត្រូវយកចិត្តទុកដាក់ ផលិតឱ្យបានឆាប់ មីស៊ីលផ្សេងៗក្នុងក្រប ខណ្ឌនៃនយោបាយការពារ ។ ក្រសួងការពារប្រទេសមាន កាតព្វកិច្ចកែលម្អសមត្ថភាព បណ្តាមីស៊ីលរបស់ប្រទេសក្នុងករណី ដែលសហរដ្ឋអាេមរិក នៅតែមានៈចាត់វិធានការ ខុសឆ្គង និងជ្រៀតជ្រែក ៕

a9732399-127f-49eb-9665-cc6c8049c765