ក្រុមហ៊ុន PPCTV 8HD បានធ្វើពិធីប្រគល់ពានរង្វាន់ដល់ តារាឯកបរទេស

ការប្រគុំតន្រ្តី ដើម្បី ប្រគល់ ពានរង្វាន់ ដល់តារាឯក សាំងហ្គាពួរ Singapour ស្ថិតនៅទីលាន កោះពេជ្រ សង្កាត់ ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ការប្រគុំតន្រ្តីដើម្បី ប្រគល់ពានរង្វាន់ដល់តារាឯក សាំងហ្គាពួរ Singapour ក្នុងពេលវេលានៅ រាត្រី នៅវេលាម៉ោង6យប់ ថ្ងៃទី28 ខែវិច្ឆិកាឆ្នាំ2015 ដែលមានមហាជនបាន ចូលរួមក្នុងនោះ ក៏មានវត្ត មាន លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីម៉ែនសំអន និងជារដ្ឋ មន្រ្តីក្រសួង ទំនាក់ទំនង ជាមួយព្រឹទ្ធា,រដ្ឋសភានិងអធិការកិច្ចហើយ ក៏មានវត្ត មានឯកឧត្តមប៉ាសុជាតិវង្ស អភិបាលនៃ គណ: អភិបាលរាជធានីភ្នំ ពេញព្រម ទាំងមានការចូលរួមពី ឯកឧត្តមឃឹមសារិទ្ធ អនុរដ្ឋលេ ខាធិ ការ ក្រសួងវប្ប ធម៌ ។តំណាងអោយ មន្រ្តី ក្រសួង ព័ត៌មានមានវត្តមានកម្ម វិធីនេះ ផងដែរ។

លោកជំទាវម៉ែន សំអនឧបនាយករដ្ឋមន្រ្តី  បានមានប្រសាសន៍ក្នុងអង្គកម្មវិធីនៃ ការប្រគុំ តន្រ្តី ប្រគល់ពានរង្វាន់ដល់តារាប្រជាប្រិយភាព សំាងហ្គាពួរ ថា យើងសូមគោតសសើរ ចំពោះ ក្រុមហ៊ុនទូរទស្សន៍ខ្សែរកាបរាជធានីភ្នំពេញនិង ក្រុមហ៊ុន មីឌាខប ( Media Corp ) នៃប្រទេស សំាង ហ្គាពួរ ដែលបានលើកទឹកចិត្តតារាសិល្បះខ្មែរ ហើយប្រទេសកម្ពុជាក៏ បានលើកទឹកចិត្ត ព្រម ទាំងគំាទ្រ ដល់តារាឯកសាំងហ្គាពួរ ដែលបានសំដែងតាមរយ:ខ្សែរភាពយន្តអោយបានល្បី និងធើ្វអោយប្រភពគំាទ្រពីប្រជាជនខ្មែរយ៉ាងច្រើនកុះករ ហើយបានមកអប់អរសាទរ និងបាន ផ្តល់កម្លាំងចិត្តដល់ពួកគេ។ក្នុងន័យនេះយើងក៏អាចធើ្វការផ្លាស់ ប្តូរនូវបទពិសោធន៍ជា មួយគ្នា បាន តាមរយ:ទំនាក់ទំនងគ្នា។

បើតាមការសិក្សាស្រាវជ្រាវ ប្រទេសសំាងហ្គាពួរ កាលពីសម័យមុនក៏ ធ្លាប់បញ្ជូន និស្សិត អោយ មករៀនយកបទពិសោធន៍នៃវប្បធម៌ខ្មែរតាមការសិក្សា​នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ប្រធានក្រុមហ៊ុន PPCTV8HD ក៏បានថ្លែងអំណរគុណចំពោះលោកជំទាវ អស់លោកលោកស្រី មន្រ្តីពាក់ព័ន្ធស្ថាប័ន នានា​ដែលបានធើ្វអោយកម្មវិធីនេះអាចរលូនទៅបាននូវ រាត្រីដ៏ល្អនេះ។

រូបភាពថតអនុស្សាវីយ៍ តារាសាំងហ្គាពួរ រូបភាពសាំងហ្គាពួរ