សម្តេចតេជោហ៊ុន សែន វិលត្រទ្បប់មក មាតុភូមិវិញ ប្រកបដោយ ជោគជ័យ

នៅ​រសៀល​ថ្ងៃទី​១៧​នេះសម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ដឹកនាំ​គណ ប្រតិភូ​ជាន់ខ្ពស់ ​នៃ​ រាជរដ្ឋាភិបាល​កម្ពុជា​វិល ត្រឡប់​មកកាន់​ប្រទេស​ ខ្មែរវិញ​ប្រកប ដោយ​សេ ចក្តីសុខ បន្ទាប់ពី​បាន​អញ្ជើញ​ទៅ​ ចូលរួម​កិច្ចប្រជុំ​សំខាន់ៗ​​ រវាង​ រាជរដ្ឋាភិបាល​កម្ពុជា ជួបជា

មួយ​មហាមិត្ត​ចិន រួមទាំង​ក្រុមហ៊ុន​​ឯកជន និង​​តំណាង​អង្គការ UNDP កាលពី​ថ្ងៃទី​១១ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៥ នៅទីតាំងម៉ា​កាវ និង​​ទីក្រុង​ប៉េកាំង​។​

នៅពេល​មកដល់ ​ព្រលានយន្តហោះ​ អន្តរជាតិ​ភ្នំពេញភ្លាមនោះ លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូអម​នា យករដ្ឋមន្ត្រី បានធ្វើ​សន្និសីទកាសែត​ ស្តីពី​លទ្ធផល​នៃ​ដំណើរ​ ទស្សនកិច្ច​ របស់​ សម្តេច​តេ​ជោនិង​ សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ព្រមទាំង​គណៈប្រតិភូ នៅ​ប្រទេស​ចិន​។​

សូម​រម្លឹកថា សម្តេច​តេ​ជោ ហ៊ុនសែន និង​ភរិយា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​ចូលរួម​ប្រជុំ វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍ ​ពិភពលោក​ម៉ា​កាវ ឆ្នាំ​២០១៥ និង​​សន្និសីទ  ICAP ស្តីពី​ផ្លូវ​សូត្រ វេទិកា​ស្តីពី​ការកាត់ បន្ថយ​ភាពក្រីក្រ និង​វេទិកា​សៀង​សាន លើក​ទី​៦ នៅ​ប្រទេស​ចិន ដែលមាន​រយៈពេល ៧​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៥​។​

​កាលពី​ ថ្ងៃទី​១២​តុលា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម និង​ឡើង​ថ្លែង​សុន្ទរកថា ក្នុង​វេទិកា​សេដ្ឋកិច្ច ទេសចរណ៍​ពិភពលោក ម៉ា​កាវ ឆ្នាំ​២០១៥​។ ក្រៅពី​ចូលរួម​វេទិកា​នោះ សម្តេច​តេ​ជោ បានទទួល​ជួប​ជាមួយ​មេដឹកនាំ​ម៉ា​កាវ ផងដែរ​។​

​កាលពី​ព្រឹក​ថ្ងៃទី​ ១៣​តុលា សម្តេច​តេ​ជោ ហ៊ុនសែន និង​ភរិយា ព្រមទាំង​គណៈប្រតិភូ​រាជរដ្ឋា ភិបាល​កម្ពុជា បាន​ចាក​ចេញពី​ម៉ា​កាវ ទៅដល់​ទីក្រុង​ប៉េកាំង ដោយ​សុវត្ថិភាព បន្ទាប់​បាន​ចូលរួម​កិច្ចប្រជុំ​បើក​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​ពិភពលោក​ម៉ា ​កាវ លើក​ទី​៤ នៅ​ទីក្រុង​ម៉ា​កាវ កាលពី​ថ្ងៃទី​១២​តុលា​។ នៅ​ទីក្រុង​ប៉េកាំង សម្តេច​ហ៊ុនសែន បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​សំខាន់ៗ​មួយ ចំនួន អំពី​កម្មវិធី​សហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​ហិរញ្ញវត្ថុ​អន្តរជាតិ “​ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ​” ដែល​រៀបចំឡើង​ដោយ​ធនាគារ​ចិន​។

​ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែតុលា សម្តេច​តេ​ជោ ហ៊ុន សែន និង​គណៈប្រតិភូ​កម្ពុជា​បាន​ចូលរួម​ក្នុង​ពិធី​បើក​កម្មវិធី​ សហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​ហិរញ្ញវត្ថុ​អន្តរជាតិ “​ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ​” ដែល​រៀបចំឡើង​ដោយ​ធនាគារ​ចិន ( Bank of China )​។

​នៅ​រសៀល​ថ្ងៃទី​១៤​តុលា បន្ទាប់ពី​បានបញ្ចប់​ថ្លែង​ សុន្ទរកថា​នៅក្នុង​ពិធី​បើក​កម្មវិធី​ សហប្រតិប ត្តិការ និង​ការផ្លាស់ប្តូរ​ហិរញ្ញវត្ថុ​នៅ​ធនាគារ​ចិន (Bank of China ) សម្តេច​តេ​ជោ ហ៊ុន សែន និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា បាន​អញ្ជើញ​ទៅ​ទស្សនា​មជ្ឈមណ្ឌល​ប្រព័ន្ធ​ទិន្នន័យ​របស់​ទីក្រុង​ប៉េកាំង ដើម្បី​ស្វែងយល់​ពី​ការវិវឌ្ឍ ​ជឿនលឿន​នៃ​បច្ចេកវិទ្យា​សន្តិសុខ​សុវត្ថិភាព​ សង្គម​របស់​ប្រទេស​ចិន​ ដែល​កំពុង​រីកចម្រើន​លឿន​បំផុត​។

​នៅ​រសៀល​ ថ្ងៃទី​១៤​តុលា សម្តេច​តេ​ជោ ហ៊ុនសែន បាន​ចូលរួម​ពី​ធី​បើក​សន្និសីទ​ពិសេស​របស់​គណបក្សនយោបាយ​នៅ​អាស៊ី (International Conference of Asian Political Parties-ICAPP ដែលមាន​សមាជិក ៥២ ប្រទេស ក្នុងនោះ​គឺមាន​គណបក្សនយោបាយ​ចំនួន ៣៦០ ស្តីពី “​ការសាងសង់​ឡើងវិញ​នូវ​វិថី​សូត្រ​” ដែល​ប្រព្រឹត្តទៅ នៅ​ទីក្រុង​ប៉េកាំង​។​

​កាលពី​ព្រឹក​ថ្ងៃទី​១៥​តុលា សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បានផ្តល់​កិត្តិ យស​ជួប​សំណេះ​ជាមួយ​សិស្ស​និស្សិត​ជាច្រើន​រយ​នាក់ នៅ​សាលប្រជុំ​សណ្ឋាគារ Raffles នាទី​ក្រុង​ប៉េកាំង​។​កាលពី​ព្រឹក​ ថ្ងៃទី​១៥​តុលា សម្តេច​តេ​ជោ ហ៊ុនសែន បានទទួល​សញ្ញាបត្រ​ប​ណ្ឌិ​ត​កិត្តិយស​ផ្នែក​អក្សរសាស្ត្រ ពី​សាកលវិទ្យាល័យ​ក្វាង​ស៊ី​។ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥​តុលា សម្តេច ​តេ​ជោ ហ៊ុន សែន បាន​ជួបប្រជុំ​ពិភាក្សា​ការងារ​ជាមួយ លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង (Xi Jinping) នៅ​វិមាន​ប្រជាជន​ចិន​។​

​ នៅ​ព្រឹក​ថ្ងៃទី​១៦​តុលា នៅ​សណ្ឋាគារ Raffles Hotel សម្តេច​តេ​ជោ ហ៊ុន សែន បានអនុញ្ញាត​ឲ្យ​លោកស្រី Helen Clark មន្ត្រី​គ្រប់គ្រង​កិច្ចការរដ្ឋបាល​ អង្គកា​រ​កម្មវិធី​អភិវឌ្ឍន៍​ សហប្រជាជាតិ (UNDP) ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​អំពី​ទិសដៅ ​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​។​

​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែតុលា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ចូលរួម កិច្ចប្រជុំ​វេទិកា​ស្តីពី​ការកាត់បន្ថយ​ភាពក្រីក្រ​សកល និង​ការអភិវឌ្ឍ​ឆ្នាំ​២០១៥ ក្រោម​ប្រធានបទ ការអភិវឌ្ឍ​រួម​តាមរយៈ​កិច្ច ខិតខំ​ប្រឹងប្រែង​រួមគ្នា ​ដើម្បី​លុបបំបាត់​ ភាពក្រីក្រ​។​

​នៅ​ល្ងាច​ថ្ងៃទី​១៦ ខែតុលា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​ថ្លែង ​សុន្ទរកថា​នៅក្នុង​កម្មវិធី​បើក​វេទិកា​សៀង​សាន លើក​ទី ៦ ក្រោម​ប្រធានបទ ” សន្តិសុខ និង​សហ​ប្រតិ​ប​ត្ត​ការ​នៅ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​:​តថភាព និង ចក្ខុវិស័យ​” ដែល​រៀបចំឡើង​ដោយ​ក្រសួងការពារជាតិ​ចិន​៕​

hun sen