ការទាមទាតម្លៃដី ដែលក្រុមហ៊ុន សុខគង់ ពង្រីកផ្លូវរំលោភដីស្រែ

​ក្រុមហ៊ុន សុខគង់ បានធ្វើផ្លូវមួយខ្សែតែរំលោភ លើដីស្រែអ្នកស្រុក សម្រុកចាក់កៅស៊ូ អោយ ហើយតែ មិនគិត ចេញថ្លៃតម្លៃដីស្រែដោះស្រាយ អោយពួកគាត់ បែរជាយកកម្លាំង អន្តរា គមន៏ បំរុងទប់ស្តាត់ទៅវិញ បន្ទាប់ពីម្ចាស់ស្រែ បានយករថយន្ត ទៅចតលើកំណត់ ផ្លូវដែលបាន ចាក់ កៅស៊ូ នៅតែត្រឹម១០០ម៉ែត្រ និងតភ្ជាប់សព្វគ្រប់ហើយ នោះដោយអង្វរអោយ ម្ចាស់ស្រែ ទៅចរ ចារ​នៅសាលាខំណ្ឌ ពោធិ៏សែនជ័យ រាជធានីភ្នំពេញវិញ ដើម្បីបញ្ចប់រឿង តែរហូតមក ដល់ពេល នេះនូវមិនទាន់ ដោះស្រាយសំណង ទទួលយកបានទើ្បយ។ ហេតុការណ៏នេះកើត ទើ្បង ស្ថិតនៅ សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ

​         បើតាមលោក ហែម ដារិទ្ធ អភិបាលនៃគណ:អភិបាលខណ្ឌពោធិ៏សែនជ័យ បានប្រាប់មក អំណាចថា លោកបានបញ្ជាអោយលោកអភិបាលរងទៅដោះស្រាយ និងទប់ស្កាត់ ពីព្រោះក្លាច ប្រជាជនតវ៉ាមិនអោយខាងអ្នកម៉ៅការ ធ្វើផ្លូវបង្ហើយ ដើម្បីតភា្ជប់ផ្លូវនោះ។ បើតាមប្រជាពល រដ្ឋដែ​លជាម្ចាសស្រែ ប្រហែលជា៥ទៅ៥គ្រួសារ បានទាមទារអោយខាង ក្រុមហ៊ុនត្រូវតែ បញ្ឍប់ គ្រឿងចក្រដោយត្រូវគិ​តសំណងដីស្រែសិនតែអ្នកម៉ៅការមិនព្រមគោរពសោះ​ទៅជាពង្រីយ ហើយបាននំាយក គ្រឿង ចក្រ មកអនុវត្តន៏បន្តទៀតដោយមិនខ្ចីដោះស្រាយ។ម្ចាស់

ដីបានបញ្ជាក់ថា តម្លៃត្រូវតែក្រុមហ៊ុនដោះស្រាយអោយបានសមរម្យ ទាមទារប្រហែលជាមួយ ការេ ក្នុងតម្លៃ១០០ដុល្លារជាង ហើយនាងខ្ញុំប្រហែលតែត្រឹមជិត២០០ម៉ែត្រការ៉េ ។ចំណែកខាង

ខណ្ឌវិញហាក់បីដួចជាមិនចង់ដោះស្រាយ ហើយលឺតាមការអះអាងតៗគ្នាថា ខណ្ឌអាចដោះ ស្រាយ អោយ ត្រឹម ប្រហែលតែមួយម៉ែត្រការ៉េត្រឹម ៧០ដុល្លារទេ ។តែមកដល់ថ្ងៃនេះយើង មិន ទាន់ដឹង ថា ភាគីខាងម្ចាស់ស្រែ និងតំណាងភាគីខាងក្រុមហ៊ុន ជាមួយខណ្ឌគិតយ៉ាងម៉េចដែរ

 

20150716_133100 20150716_131819