បោះ​ឆ្នោត​សភា​នៅ​អង់គ្លេស​ជា​ការ​ជ្រើសរើស ​រវាង​ពួក​ស្តាំ​និយម និង​ពួក​ឆ្វេងនិយម

ពលរដ្ឋអង់គ្លេស នាថ្ងៃទី៧ ឧសភា បានទៅកាន់ហិបឆ្នោតដើម្បី ជ្រើសរើសសមាជិក សភា៦៥០រូប ហើយជ្រើសរើសមេដឹកនាំរវាងលោក នាយករដ្ឋមន្ត្រី អភិរក្សនិយម ចប់អាណត្តិ លោកដាវីដ កាមីរ៉ូន និងមេដឹកនាំប្រឆាំង នៃគណបក្សការងារ ឆ្វេងនិយមលោកអុីដ មីលីបាន ។

ពលរដ្ឋអង់គ្លេស៤៨លាននាក់ ត្រូវទៅបោះឆ្នោត ក្នុងការិយាល័យ៥០.០០០កន្លែង ក្នុងទូទាំងប្រទេស ។ លទ្ធផលដំបូងអាចដឹង រង្វង់ពាក់កណ្តាលអធ្រាត្រ ពិសេសនៅតំបន់អេកូស និងនៅទីក្រុងឡុងដ៍ ហើយនៅកន្លែងឯទៀតៗ លទ្ធផលអាចដឹងរហូតដល់ រសៀលថ្ងៃទី៨ ឧសភា ដើម្បីបានលទ្ធផលជាស្ថាពរ ក្នុងកម្រិតជាតិ ។ ដើម្បីដឹងពីអ្នកឈ្នះ ពិតប្រាកគេជឿថា ត្រូវរង់ចាំជាច្រើនថ្ងៃ អាចជាច្រើន សប្តាហ៍ថែមទៀតផង ។

បើតាមការស្ទាបស្ទង់មតិនានាថា លោកកាមេរ៉ូន និងលោកមីលីបាន ហាក់មានអ្នកគាំទ្រប្រហាក់ប្រហែលគ្នា ។

កាលពីឆ្នាំ២០១០ គេបានចំណាយពេល ដល់ទៅ៥ថ្ងៃទើបអាចឈានទៅបង្កើត រដ្ឋាភិបាលចម្រុះមួយបានរវាងពួកអភិរក្សនិយម និងពួកសេរីប្រជាធិបតេយ្យ ។

លើកនេះបណ្តាអ្នកជំនាញការគិតថា នឹងត្រូវមានការចរចាយ៉ាង តឹងតែងដើម្បីស្វែងរកការបង្កើតរដ្ឋាភិបាលចម្រុះមួយបាន ។ ក្នុងការស្ទាបស្ទង់មតិចុងក្រោយ គណបក្សអភិរក្សនិយម និងគណបក្សការងារដែលកាល ពីទសវត្សឆ្នាំ១៩៥០ ធ្លាប់ដណ្តើមសំឡេង បានដល់ទៅ៩៥% នោះ គណបក្សនីមួយៗ អាចទទួលសំឡេង បានត្រឹមតែរវាងពី៣២% ទៅ៣៥% បុ៉ណ្ណោះដែលពុំបានសំឡេង ភាគច្រើនដាច់ខាតឡើយ ៕dasd