នៅលើពិភពលោក គ្មានសនិ្តភាព សេចកី្តប្រាថ្នា គ្មានព្រំដែន កំណត់សោះ

អាមេរិកដែលជាមហា អំណាចយោធា ពិភពលោក បានចេញសេចក្ដី ព្រមានថ្មីមួយ ចំពោះកប៉ាល់ដឹកទំនិញ ៩គ្រឿងរបស់អ៊ីរ៉ង់ ដែលសង្ស័យថាមានលួច ដឹកអាវុធចូលទៅផ្គត់ផ្គង់ឲ្យក្រុមឧទ្ទាម Houthi ក្នុងប្រទេសយេមែន។ នាវាដឹកយន្តហោះចម្បាំងឈ្មោះ USS Theodore Rooseveltរឿងរ៉ាវជា មួយអ៊ីរ៉ង់ កាន់តែមានភាពក្ដៅគគុកឡើង បន្ទាប់ពីអាមេរិកបញ្ចេញ នាវាដឹកយន្តហោះ ចម្បាំងឈ្មោះ USS Theodore Roosevelt និងនាវាយោធា ៨គ្រឿងទៀត ចូលទៅក្នុងដែនទឹកជិត ប្រទេសយេមែន ដើម្បីចាំឃ្លាំមើលសកម្មភាព កប៉ាល់ដឹកទំនិញអ៊ីរ៉ង់ ព្រមទាំងពង្រឹង សន្តិសុខនៅតំបន់នោះ។

អ្នកនាំពាក្យមន្ទីរប៉ង់តាហ្កោន វរសេនីយ៍ឯក Steven Warren បានឲ្យដឹងថា នាវាចម្បាំងអាមេរិកបាន តាមដានយ៉ាងដិតដល់ចំពោះ ក្បួនកប៉ាល់ដឹក ទំនិញទាំង ៩គ្រឿងរបស់អ៊ីរ៉ង់។ យ៉ាងណាមិញ មន្ត្រីយោធាអាមេរិករូបនេះ បានបដិសេធមិនបញ្ជាក់ថា តើពួកគេនឹង ទប់ស្កាត់កប៉ាល់អ៊ីរ៉ង់ ពេលចូលជិតកំពង់ផែ យេមែន ឬ យ៉ាងណានោះទេ។

“យើងមិនដឹងច្បាស់ថា ក្បូនកប៉ាល់ របស់អ៊ីរ៉ង់ មានបំណងចង់ធ្វើ អ្វីនោះទេ ប៉ុន្តែយើងកំពុងឃ្លាំមើលពួកគេ… ដោយសារមានអំណាច ដែនទឹករបស់ អាមេរិកនៅក្នុងតំបន់ យើងនឹងការពារជម្រើសរបស់យើង”។ នេះជាការបញ្ជាក់របស់ លោក Warren។ លោកបានអះអាងទៀតថា មិនមានការទាក់ទងជាមួយ កប៉ាល់អ៊ីរ៉ង់ទាំងនោះទេ ហើយរបាយការណ៍ ដែលថាអាមេរិក រៀបចំរារាំងក្បួនកប៉ាល់នោះ គឺជារឿងហួសព្រំដែន៕

381

650