​បុណ្យមហាសង្រ្កានខ្មែរ នៅខេត្តសៀមរាប ក្នុងឆ្នាំ២០១៥មនុស្សភា្ញក់ផ្អើល

ខេត្តសៀមរាប៖ សម្តេច អគ្គមហា សេនាបតី តេជោ ហ៊ុន សែនប្រកាស បើកដំណើរការ «អង្គរសង្រ្កាន្ត» នៅថ្ងៃ ទី14ខែមេសាឆ្នាំ2015 ព្រឹកមិញនេះ ស្ថិតនៅខេត្តសៀមរាប ប្រកបទៅ ដោយសេចក្តីរីករាយ សប្បាយចិត្ត។ដែលបានចាត់ទុកថាជាព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» ឆ្នាំ ២០១៥ ដែលជា ឆ្នាំទី៣នោះ ត្រូវបាន បើកដំណើរ ជាផ្លូវការ ហើយនា ម៉ោង៨ព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥នេះ ក្រោមអធិបតីភាព សម្តេច មហាសេនាបតី តេជោ ហ៊ុន សែននាយក រដ្ឋមន្រ្តី នៃកម្ពុជា និង សម្តេចកិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហម កម្ពុជា ក្រោមបរិយាកាស ដ៏សប្បាយរីក រាយក្រៃ។

ពិធីបើកព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» ក៏មានការ អញ្ជើញចូលរួមផងដែរ ពីលោកសម រង្ស៊ីប្រធាន គណបក្ស សង្រ្គោះជាតិ និងលោកស្រី ជូឡុង សា ម៉ូរ៉ា ព្រមទាំងមន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិ បាល កម្ពុជាមន្រ្តី រាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ បណ្តាមន្រ្តីអង្គទូតនានា ប្រចាំនៅកម្ពុជា ជាពិសេសមាន ការចូល រួមអបអរ សាទរ និងលេងកម្សាន្តយ៉ាងច្រើនកុះករពីប្រជា ពលរដ្ឋខ្មែរមកពីគ្រប់ទិសទី។

ព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» ឆ្នាំទី៣នេះ បានរៀបចំ ឡើងមានលក្ខណៈ ពិសេសជាងបណ្តាឆ្នាំ កន្លងទៅ ដោយមានការរៀបចំបង្ហាញនូវល្បែងល្បាំសិល្បៈ ដែលជាវប្បធម៌អរិយធម៌ប្រពៃណី និងសាសនារបស់ខ្មែរយ៉ាងច្រើន។ ក្នុងនោះ មួកត្នោត អង្រុត កន្រ្តងប្រហុក. ដែលសុទ្ធសឹងជា វត្ថុបង្ហាញ អត្ត សញ្ញាណជាតិនោះត្រូវបានគេធ្វើឡើងធំៗដើម្បីដាក់បង្ហាញដល់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ។

10996068_810605442341047_8426062020226296545_n 11046646_810605532341038_8150893456606467401_n 11161344_810605489007709_2243382494533168022_n 10365729_10204356766655207_8573319102593860184_n