យន្ដហោះ​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ឆ្លងកាត់​សមុទ្រ​អារ៉ាប់​ទៅកាន់​ឥណ្ឌា​ ​

យន្ដហោះ​ដើរ​ដោយ​ពន្លឺ​ព្រះ អាទិត្យ Solar Impulse បានធ្វើ​ដំណើរ​ហោះហើរ​ជើង​ទី​ពីរបាន​ដោយ​ជោគជ័យ នៅក្នុង​ការព្យាយាម​ធ្វើ ដំណើរ​ហោះហើរ​ជុំវិញ​ពិភពលោក ។​
​ប្រមុខ​គម្រោង​ហោះហើរ​នោះ លោក​បឺ​ត្រេ​ន​ពី​កាត (Betrand Piccard) បានធ្វើ​ដំណើរ​ហោះហើរ​ពី​ក្រុង​មូ​ស្កេ​ត (Muscat) នៅ ប្រទេស​អូ​ម៉​ង់​ទៅ​ក្រុង អា​ម៉េ​ត​ដា​បាត (Ahmedabad) នៅ​ប្រទេស​ឥណ្ឌា ដោយ​ឆ្លងកាត់​សមុទ្រ អារ៉ាប់ នៅក្នុង​ដំណើរ​ហោះហើរ ។​ការធ្វើដំណើរ បានកើត​ឡើង​នៅ​ថ្ងៃ​អង្គារ​ទី​១០​ខែ មីនា ប្រើ​ពេលវេលា​ច្រើនជាង​១៥​ម៉ោង​បន្ដិច​តែប៉ុណ្ណោះ ។​
រយៈ​ចម្ងាយ​ដែល​ហោះហើរ បាន​ចំនួន​១.៤៦៨​គីឡូម៉ែត្រ បានកំណត់​ជា​កំណត់ត្រា​ពិភពលោក​ថ្មី​មួយ សម្រាប់​យន្ដហោះ​ដើរ​ដោយ​ពន្លឺ ព្រះអាទិត្យ ។​
​យន្ដហោះ​នោះ​នៅមាន​ដំណើរ​ហោះហើរ​ចំនួន​១០​ជើង​បន្ដទៀត​នៅក្នុង​រយៈពេល​ប្រាំ​ខែ​ខាងមុខ ។​
​លោក​ពី​កាត​បាន​ចែកវេន​បើកបរ​យន្ដហោះ​នោះ​ជាមួយនឹង​ដៃគូ គម្រោង​និង​នាយក​ប្រតិ​ប​ត្ដិ​លោក​អា​ត្រេ​បូ​ស្បឺ​គ​(Andre Borschberg)  ដែល​បាន​សម្ពោធ​ការហោះហើរ​ពី​ក្រុង អា​ប៊ូ​ដា​ប៊ី (Abu Dhabi) ទៅកាន់​ក្រុង មូ​ស្កេ​ត ៕​

untitled