Ranger2016 ស៊េរី​ថ្មី​បង្ហាញ​វត្តមាន​ជាមួយនឹង​សមត្ថភាព និង​បច្ចេកវិជ្ជា​អស្ចារ្យ​មិនធម្មតា​!

ក្រុមហ៊ុន Ford បានធ្វើ​ការដាក់​បង្ហាញ​ជា​ផ្លូវការ​នូវ​រថយន្ត Ford Ranger ស៊េរី​ថ្មី​នៅក្នុង​កម្មវិធី​ពិព័រណ៍​រថយន្ត​អន្តរជាតិ​នៅ​ប្រទេស​ថៃ (Bangkok International Motor Show)ដែលមាន បច្ចេកវិជ្ជា​ដ៏​ឆ្លាត​វៃ​គួបផ្សំ ជាមួយនឹង​រូបរាង​ដ៏​រឹងមាំ ពោលគឺ​ការ​ផ្តោតទៅលើ​គោលដៅ​ថ្មី ដោយ​ផ្អែកលើ​ចំណែក​ទីផ្សារ​រថយន្ត​ប្រភេទ ភី​ក​អាប់ (Pickup) រួម​ជាមួយនឹង​ការបញ្ចូល​គ្នា នៃ​សមត្ថភាព ដ៏​រឹងមាំ ការ​រចនា​ម៉ូត​ថ្មី និង​ឧត្តមភាព នៃ​បច្ចេកវិជ្ជា ដែល​កាន់តែ​អស្ចារ្យ​ជាង​មុន​។​
​    ​
​    ​រថយន្ត​ភី​ក​អាប់​ថ្មី​នេះ នឹងត្រូវ​បានដាក់​លក់​នៅលើ​ទីផ្សារ​ជាង​១៨០ ប្រទេស​ទូទាំង​ពិភពលោក ហើយ​រថយន្ត​ប្រភេទ​ថ្មី​នេះ បាន​បំពាក់​ដោយ​បច្ចេកវិជ្ជា​ទំនើបៗ​ចុងក្រោយ ដូចជា អេក្រង់ Touch Screen ទំហំ​៨​អ៊ី​ញ ក៏ដូចជា​បច្ចេកវិជ្ជា SYNC 2 ដែលជា​កម្មវិធី​ភ្ជាប់​ទំនាក់ទំនង​ពី​ទូរស័ព្ទដៃ​ទៅកាន់​រថយន្ត ដែល​អាច​ផ្តល់ជូន​អ្នកបើកបរ​ជាមួយនឹង​បច្ចេកវិជ្ជា​ដ៏​ឆ្លាត​វៃ ព្រមទាំង​សុវត្ថិភាពខ្ពស់ គួបផ្សំ​ទៅនឹង​ប្រព័ន្ធ​សាក​ថ្ម ដែលមាន​សមត្ថភាព​ខ្ពស់ រហូត​ទៅដល់ ២៤០​វុ​ល ដែល​អាចឱ្យ​លោកអ្នក​សាក​នូវ​កុំព្យូទ័រ​យួរដៃ និង​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ​ជាដើម​។ ជាងនេះទៅទៀត រថយន្ត​នេះ​ក៏បាន បំពាក់​នូវ​បច្ចេកវិជ្ជា​ចុងក្រោយបង្អស់ លើសពី​រថយន្ត​ប្រភេទ​ភី​ក​អាប់ (Pickup) ដទៃទៀត​ដូចជាៈ​
​    ​ប្រព័ន្ធ​ជំនួយ​លើ​ចង្កូត និង​រំលឹក​ឱ្យ​អ្នកបើកបរ​បើក​ក្នុង​គន្លង​ត្រឹមត្រូវ (Lane Keeping Alert& Lane Keeping Aid) ជា​ប្រព័ន្ធ​មួយ ដែល​អាចជួយ​អ្នកបើកបរ​កុំឱ្យ​ចាក​ចេញពី​គន្លង​ផ្លូវរបស់ខ្លួន​។ ក្នុងករណី​រថយន្ត​ចេញពី​គន្លង​ផ្លូវ ប្រព័ន្ធ​នេះ​នឹង​រំ​ញ័រ​ទៅលើ​ចង្កូត ដើម្បី​ជួយ​ឱ្យ​អ្នកបើកបរ​បើក​ក្នុង​គន្លង​ផ្លូវ​ត្រឹមត្រូវ​វិញ​។​
​    ​•​ប្រព័ន្ធ​កំណត់​ល្បឿន នៃ​ការបើកបរ (Adaptive Cruise Control)
​    ​ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់ ដែល​អាច​កើតមាន​នៅខាងមុខ (Forward Alert)
​    ​•​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ផ្នែក​ខាងមុខ និង​កាមេរ៉ា​សុវត្ថិភាព​ផ្នែក​ខាងក្រោយ នៃ​រថយន្ត (Front and Rear Park Assist)
​    ​•​ប្រព័ន្ធ​ត្រួតពិនិត្យ​នូវ​សម្ពាធ​កង់ (Tire Pressure Monitoring System) អាចជួយ​អ្នកបើកបរ​ក្នុងការ​ផ្តល់នូវ​សុវត្ថិភាព​ខ្ពស់ និង​សន្សំសំចៃ​ប្រេង ដោយ​ការ​ផ្តល់ដំណឹង​ដល់​អ្នកបើកបរ នៅពេលដែល​កង់​រថយន្ត​មាន​សម្ពាធ​ទាប​។​
​    ​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត ពេល​បើកបរ​ក្នុង​ផ្លូវ​កោង និង​រអិល (Electronic Stability Program)
​    ​ប្រព័ន្ធ​ត្រួតពិនិត្យ​ទៅលើ ស្ថានភាព​របស់​អ្នកបើកបរ (Driver Impairment Monitor) ប្រព័ន្ធ​ត្រួតពិនិត្យ ស្ថានភាព​របស់​អ្នកបើកបរ ត្រូវបាន​ប្រើប្រាស់​ទៅលើ​កាមេរ៉ា​ខាងមុខ​របស់ រថយន្ត រួមជាមួយ​នឹង​បន្ទះ​រំញោច ដើម្បី​ការពារ​អ្នកបើកបរ​នៅពេលដែល​គាត់​មាន​អារម្មណ៍​ថា ងងុយគេង​។​
​    ​ជាពិសេស​រថយន្ត​នេះ ក៏បាន​បំពាក់​ដោយ​ប្រព័ន្ធ​សុវត្ថិភាព​មួយចំនួនទៀត​ដូចជា ប្រព័ន្ធ​ជំនួយ​ជាបន្ទាន់ (Emergency Assistance) ប្រព័ន្ធ​ទប់​លំនឹង ពេល​ឡើង​ចំណោត និង​ចុះ​ចំណោត (ill Launch Assist & Hill Descent Control) ប្រព័ន្ធ​គ្រង់​គ្រង​ទម្ងន់​របស់​រថយន្ត (Adaptive Load Control) និង​ប្រព័ន្ធ​ជំនួយ​ក្នុង​ការចាប់​ហ្វ្រាំង​បន្ទាន់ (Emergency Brake Assistance)៕

30-Ranger-01