យុវតី​ក្នុង​ដង ខ្លួន​មនុស្ស​វ័យ​១០៤​ឆ្នាំ ​ស្លាប់​នៅ​អាយុ​១៧​ឆ្នាំ​ ​

ក្មេង​ជំទង់ ​ស្រី​វ័យ​១៧​ឆ្នាំ​ម្នាក់ ដែលមាន​បញ្ហា​ហ្សែ​ន ​កម្រ​ម្យ៉ាង​ដែល​បាន ធ្វើឱ្យ​រាងកាយ​របស់​នាង​មើលទៅ ដូចជា​យាយ​ចាស់​ម្នា​ក់ បាន​ស្លាប់​កាលពី​ ថ្ងៃ​ព្រហស្បតិ៍​ទី​២​មេសា ។​
​Hayley Okines​មាន​វិបល្លាស ហ្សែ​ន progeria ដែល​មានន័យថា មនុស្ស​នៅ​ក្មេង​តែ​រាងកាយ​វិវត្ដន៍​ទៅជា​ចាស់​យ៉ាង​លឿន គឺ​លឿន​ជាង​មនុស្ស​ធម្មតា​ដល់​ទៅ​៨​ដង ។​
​នាង​ត្រូវបាន​គេ​ដាក់ឈ្មោះថា ជា​យុវតី​វ័យ​១០០​ឆ្នាំ​របស់​អង់គ្លេស ។​
​សារព័ត៌មាន Telegraph បាន​រាយការណ៍​ថា Okines ដែល​បាន​ស្វះ​ស្វែងរក​ការព្យាបាល​នៅ​អាមេរិក មាន​រាងកាយ​ដូច​មនុស្ស​១០៤​ឆ្នាំ​និង យោងតាម​សារព័ត៌មាន BBC នាង Okines ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ កាលពីពេល​ថ្មីៗ​តែ​បាន​វិល​មក​ផ្ទះ នៅមុន​ពេល​នាង​ស្លាប់ ។​
​BBC បាន​កត់ត្រា​ថា ម្ដាយ​របស់ នាង​លោកស្រី​Kerry បានប្រកាស​ការស្លាប់រ​បស់ Okines កាលពី​យប់​ថ្ងៃ ព្រហស្បតិ៍​ដោយបាន​សរសេរថា “​កូន​របស់ខ្ញុំ​បាន​ទៅកាន់​ទីណា មួយ​ដែល​ប្រសើរ​ជាង ។ នាង​បាន​ដកដង្ហើម​ចុងក្រោយ​នៅ​ម៉ោង​៩:៣៩​យប់​”​។​
​Okines បានចេញ​សៀវភៅ​ពីរ​ក្បាល​អំពី​ស្ថានភាព​ជីវិត​របស់​នាង​ជាមួយនឹង​ជំងឺ​នេះ​គឺ ​“​ចាស់​មុន​អាយុ​របស់ ខ្ញុំ​” និង​“​បេះដូង​នៅ​ក្មេង​” ហើយ​នាង បាន​ពិភាក្សា​អំពី​រោគ progeria​ ក្នុង​កិច្ច សម្ភាសន៍ ។​
​នាង​បាន​និយាយ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ថា​“​ខ្ញុំ​មិនមាន​អារម្មណ៍​ដូច​ មនុស្ស​៩៦​ឆ្នាំ​ទេ ។ គ្រប់គ្នា​និយាយថា ខ្ញុំ​ដូច​មិ​ត្ដ​និង​បុគ្គលិក​របស់ខ្ញុំ ។ ពួកគេ​និយាយថា​“​តើ​អ្នក​អាយុ​ប៉ុន្មាន ឱ្យ​ពិតប្រាកដ​? ខ្ញុំ​ដូច​អាយុ​១២​ឆ្នាំ​”​។​
​នាង​ក៏​សម្ដែង​ក្នុង​ភាពយន្ដ​ឯកសារ​ជាច្រើន រួមមាន “​ក្មេង​ដែល​ចាស់​ជាង​ម្ដាយ​របស់ខ្លួន​”៕

imrs