សម្តេចនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន អធិបតី ក្នុង​ពិធី​បើក​សម្ពោធ​ការដ្ឋាន​សាងសង់​ស្ពាន​អ្នកលឿង​

ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា បាន​ថ្លែង​ក្នុងអំឡុងការពារ​ ពី​កេរ្តិ៍ដំណែល​រយៈពេល ៣០ ឆ្នាំ​របស់​ខ្លួន កាលពី​ថ្ងៃ​ពុធ ក្នុងពិធីបើក សម្ពោធដាក់ អោយប្រើប្រាស់ ស្ពាន​អ្នកលឿង ​ដែល​វែង​បំផុត ថ្មី​បំផុត និង​ចំណាយ​ច្រើន​បំផុតពុំ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ទើ្បយ។និងមានការ​ប្រកាស​ផ្សេងៗ ពី​ថ្លៃ​ចំណាយ​សរុប​សម្រាប់​សាងសង់​ស្ពាន​អ្នកលឿង ដែល​សាងសង់​ដោយ​ជំនួយ​ជប៉ុន នៅ​ខេត្ត​កណ្តាល​បាន​ធ្វើឲ្យ​មាន​ការ​សង្ស័យ​ថា រដ្ឋាភិបាល​បាន​យក ​ប្រាក់​ឬ​គិត​ ចំណាយ​ហួស ​ដើម្បី​ចំណេញ។
នៅក្នុង​ពិធី​ចាក់​បេតុង​តភ្ជាប់​ស្ពាន​អ្នកលឿង កាលពី​ថ្ងៃ​ពុធ លោក ហ៊ុន សែន បាន​ប្រកាស​ថា៖ «​ខ្ញុំ​សូម​ប្រកាស​ដល់​ប្រជាជន​ទូទាំង​ប្រទេស​ថា គេ​បាន​ចោទប្រកាន់​ខុស​មកលើ​រដ្ឋាភិបាល​ថា បាន​ប្រើប្រាស់​ជំនួយ​បរទេស​ដោយ​មិន​ត្រឹមត្រូវ​»។ ក្នុង​ពិធី​នេះ លោក ហ៊ុន សែន ក៏​បាន​អួត​សរសើរ​ថា ប្រសិន​បើ​លោក​ជា​មេដឹកនាំ​មិន​ល្អ ជប៉ុន​នឹង​មិន​ផ្តល់​ជំនួយ​ក្នុង​គម្រោង​នេះ​ទេ។
ជា​ជាង​ការ​កិបកេង​ប្រាក់ជំនួយ ទាំង​រដ្ឋាភិបាល និង​ទីភ្នាក់ងារ​ជប៉ុន​ដើម្បី​សហប្រតិបតិ្តការ​អន្តរជាតិ (JICA) បាន​អះអាង​ថា ការ​ប្រកាស​ខុស​គ្នា​ពី​ចំណាយ​គឺ​ដោយសារ​តែ​អត្រា​ប្តូរប្រាក់​ប្រែប្រួល រវាង​រូបិយវត្ថុ​យេន​ជប៉ុន និង​ដុល្លារ​អាមេរិក។

លោក Fukuzawa Daisuke នៃ​ទីភ្នាក់ងារ JICA ថ្លែង​ថា៖ «​ចំណាយ​គម្រោង​សរុប​គឺ​ប្រហែល​        ៩ពាន់​លាន​យ៉េន។ វា​អាច​ស្មើ​នឹង​៨០​លាន​ដុល្លារ ឬ ១៣០ លាន​ដុល្លារ យោងតាម​អត្រា​ប្តូរ    ប្រាក់​ខុសៗ​គ្នា»។ បើ​ទោះបី​ជា​កិច្ចសន្យា​ស្ពាន​ពី​ដំបូង​បាន​កំណត់​ថវិកា​តែ​ ១១,៩ ពាន់​លាន​   យ៉េន​ក៏ដោយ ក៏​ប៉ុន្តែលោក Daisuke បញ្ជាក់​ថាតួលេខ​នេះគឺជា​ចំនួន​អតិបរមានិង​ថាចំណាយ​សរុប​ទាប​ជាង​នេះ មិន​អាច​បកស្រាយ​ថាជា​ការ​កិបកេង​ទេ។លោក​បន្ត​ថា៖  «​យើង​បាន​គ្រប់គ្រង​ប្រាក់​យើង​យ៉ាង​តឹងរ៉ឹង ដោយ ​គ្មាន​ការ​ជ្រៀតជ្រែក​ពី​ភាគី​កម្ពុជា​ទេ។ ខ្ញុំ​អាច​និយាយ​ថា គ្មាន​អំពើ​ពុករលួយ​ ក្នុង​ គម្រោង​នេះ​ទេ»៕

8c image