​ជាង​២​ម៉ឺន​នាក់​ភៀសខ្លួន ​ចេញ​នៅពេល​ព្យុះ ​ចូល​ជិត​មកដល់​នៅ​ហ្វីលីពីន​ ​

ហ្វីលីភីន៖ មនុស្ស​ប្រមាណ​២៤.០០០​នាក់ នៅ​ហ្វីលីពីន​ត្រូវបាន​ជម្លៀស​ខ្លួន​កាលពី ថ្ងៃ​សៅរ៍​ទី​៤ មេសា នៅពេល​ព្យុះ​ទី​ហ្វុ​ង​Maysak​នៅសល់​ពេល​តែមួយ​ថ្ងៃ​ទៀត នឹង​ចូល​មកដល់​និង អាច វាយប្រហារ ឆ្នេរ​ភាគ​ឦសាន​របស់​ប្រទេស ។​
​កំណើន​កម្ពស់​ទឹករលក​ដោយសារ​ព្យុះ​ការ​ជន់​លិច​ភ្លាមៗ និង​បំណាក​ដី នៅតែ​ជាការ​គំរាម​ទោះជា​មហា​ព្យុះ​Maysak ឥឡូវ​បាន​ចុះខ្សោយ​ជាមួយនឹង​ល្បឿន​ខ្យល់​១០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ។​
នី​ហ្គែ​ល​ឡុ​ន​តុ​កម​ន្ដ្រី​ការពារ​ស៊ីវិល​ជាន់ខ្ពស់​ម្នាក់ ប្រចាំ​តំបន់​បាន​ប្រាប់ ទីភ្នាក់ងារ​សារព័ត៌​មា​នៅ​ធ​ភ​ថា “​យើង​មាន​ផែន​ការនាំ​មនុស្ស​ចេញពី​បណ្ដា​ភូមិ តាម​ឆ្នេរ​” ។​
​លោក​ឡុ​ន​តុ​កបាន​បន្ថែមថា ជា​សរុប​មនុស្ស​ប្រមាណ​២៤.០០០​នាក់ មកពី​ខេត្ដ​អូ​រ៉ូ​រ៉ា​កន្លែង​ដែល​ព្យុះ​ប្រុង​នឹង​ចូលមក​ដល់​នៅ​ដើម​ថ្ងៃអាទិត្យ នឹងត្រូវ​ជម្លៀសចេញ ។​
ដោយ​ចាប់​ចេញដំណើរ​ពី​មហា សមុទ្រ​ប៉ាស៊ីហ្វិក​Maysak ត្រូវ​រំពឹងថា នឹង​ចុះខ្សោយ​បន្ដិច​នៅពេល​វា​បក់​កាត់ កោះ​លូ​ហ្សុ​ន​របស់​ហ្វីលីពីន​នៅ​ថ្ងៃ អាទិត្យ ។ នេះ​បើតាម អ្នក​ព្យាករណ៍ អាកាសធាតុ​រដ្ឋ លោក​អាល់​ហ្សា​អូ​រេ​លី​អូ​។ រលក​ធំៗ​កម្ពស់​ពីរ​ម៉ែត្រ​ត្រូវ​រំពឹងថា នឹង​វាយប្រហារ​តំបន់​រងគ្រោះ ។​
​ព្យុះ​ដូច្នេះ​បានសម្លាប់​មនុស្ស​ជាច្រើន​ដូចជា​ព្យុះ Haiyan បានសម្លាប់​ឬ​ធ្វើឱ្យ​បាត់​ខ្លួន​មនុស្ស​ជាង​៧.៣៥០​នាក់ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៣ ។​
​ព្យុះ​ប្រមាណ​២០​វាយប្រហារ​ហ្វីលីពីន​ក្នុង​មួយឆ្នាំៗ​ភាគច្រើន​ជា​ព្យុ ផ្ដាច់ផ្ដិល​ជីវិត​មនុស្ស​តែ​ការរំខាន​ខាង​អាកាសធាតុ​នៅ​រដូវប្រាំង ដូច្នេះ​កម្រ​កើតមាន​នៅក្នុង​ប្រទេស​នេះ ។​
​Maysak ត្រូវគេ​ព្យាករណ៍​ថា នឹង​វាយប្រហារ​នៅ​ចុងរដូវ Easter ដែល​មនុស្ស​រាប់លាន​នាក់​នា​គ្នា​ទៅ​កា​នា​ឆ្នេរ​ដើម្បី​គេចចេញ​ពី​អាកាសធាតុ​ក្ដៅ  ។​
​មន្ដ្រី​ម្នាក់​បាន​ប្រាប់​សន្និសីទ កាសែត​មួយ​នៅ​ក្រុង​ម៉ានីល​ថា អ្នក ទេសចរ​ប្រមាណ​១០.០០០​នាក់​ត្រូវបាន ព្រមាន​កាលពី​ថ្ងៃ​សុក្រ​ឱ្យនៅ​ឆ្ងាយ​ពី ឆ្នេរ​អូ​រ៉ូ​រ៉ា ៕​  អំណាចរាស្រ្ត

2074896705