លោកយាយ អាយុវែង នៅប្រទេសជប៉ុន ត្រូវបានកំណត់ ត្រាសៀវភៅ ពិភពលោក

ជប៉ុន​ ៖ ​ម្ចាស់​កំណត់ត្រា ​ពិភពលោក ​(Guinness Book) លោកយាយ Misao Okawa បាន​ស្លាប់​កាល ពី​ព្រឹក​មិញ​នេះ ​ក្នុង​ជន្មាយុ​១១៧​ឆ្នាំ ​ដោយ​ជរាពាធ​។ នេះ​បើតាម​ការ​ ឱ្យដឹងពី​មន្ទីរ​ថែ រក្សា​សុខភាព​ក្នុង​ ទីក្រុង Osaka ប្រទេស​ជប៉ុន កន្លែង​ដែល ​លោកយាយ​ រស់នៅ​រាល់ថ្ងៃ​។​​
មន្ទីរ​ខាងលើ ​បាន​អះអាងថា​ថ្មីៗ​នេះ លោកយាយ Misao លែង​សូវ ​ពិសា​ចំណី ហើយ​ចាប់ផ្ដើម​ព្រួយបារម្ភ​ ពី​ស្ថានភាព ​សុខភាព​របស់គាត់​។ ការស្លាប់ ​របស់លោក ​យាយ​វ័យ​ ចំណាស់​ជាងគេ​នេះ គឺ​រយៈពេល​ប្រមាណ ​មិន​ដល់​មួយខែ​ក្រោយ​ ការធ្វើ​បុណ្យ ខួបកំណើត ​គ​ម្រ​ប់ ១១៧​ឆ្នាំ កាលពីដើម​ ខែមីនា ដោយមាន​ ការចូលរួម ​ពី​កូនប្រុស​ចាស់​ជាង គេ​របស់​លោកយាយ​ អាយុ​៩២​ឆ្នាំ និង​ក្រុមគ្រួ សារ​របស់គាត់​។ ​​លោកយាយ Misao កើត​នៅ​ថ្ងៃទី​៥ មីនា ១៨៩៨ និង​បាន​រៀបការ​នៅ​អាយុ​២១ ឆ្នាំ ដោយមាន​កូន​៣​នាក់ ចៅ​៣​នាក់ និង​ចៅទួត​៦​នាក់​។ ហើយ​លោកយាយ​ បានទទួល​ងារ​ជា​នារី ​ដែលមាន​អាយុ​ វែង​ជាងគេ ​ក្នុង​កំណត់ ត្រា​ពិភពលោក​ របស់ Guinness នៅ​ឆ្នាំ​២០១៣៕

4917